ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីន ថា អ៊ីស្រាអែល វាយប្រហារអាកាសសម្លាប់កុមារ ២៦០នាក់នៅ ហ្គាហ្សា
ក្រសួងសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថា កុមារយ៉ាងតិច២៦០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។

តាមការឲ្យដឹងពីក្រសួងការបរទេសប៉ាឡេស្ទីន, ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក បានបំផ្លាញលំនៅដ្ឋានជាង២២៦០០ និងមណ្ឌលសុខភាពចំនួន១០ ហើយបានបំផ្លាញសាលារៀនចំនួន៤៨។
យន្តហោះចម្បាំងអ៊ីស្រាអែល បាននិងកំពុងទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលមានប្រជាជនរស់នៅច្រើនកុះករ ខណៈគោលដៅចំនួន២៥០ ត្រូវបានវាយប្រហារនៅក្នុងសង្កាត់ al-Furkan នៃទីក្រុង ហ្គាហ្សា ចន្លោះថ្ងៃចន្ទនិងថ្ងៃអង្គារ។
កងកម្លាំងការពារអ៊ីស្រាអែល ចាត់ទុកសង្កាត់នេះថាជា “សម្បុកភេរវកម្ម” ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បានប្តេជ្ញាថា ការវាយប្រហារតាមអាកាសនឹងបន្តដោយពេញទំហឹង។
យោងតាមតួលេខចុងក្រោយបំផុត, ចំនួនមនុស្សស្លាប់នៅខាងអ៊ីស្រាអែលមានជាង១០០០នាក់ និងរបួសជាង២៨០០នាក់ ខណៈខាងប៉ាឡេស្ទីន មានមនុស្សស្លាប់ជាង៩០០នាក់ និងរបួស៤៥០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ តួលេខជនបរទេស ស្លាប់នៅអ៊ីស្រាអែល ក្នុងនោះ ថៃ ច្រើនជាងគេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ