ព័ត៌មានអន្ដរជាតិ
ឥណ្ឌា នឹងចម្រាញ់យកសារធាតុអេតាណុលចេញពីដើមឫស្សី
ក្រុមហ៊ុន Numaligarh Refinery Ltd. របស់ឥណ្ឌា គ្រោងនឹងផលិតសារធាតុអេតាណុលចេញពីដើមឫស្សីនៅក្នុងប្រទេស ខណៈរោងចក្រចម្រាញ់គ្រោងនឹងបើកដំណើរការនៅខែធ្នូខាងមុខនេះ ។

បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនលោក Bhaskar Phukan បានបញ្ជាក់ថា រោងចក្រនេះមានទីតាំងនៅភាគឦសានរដ្ឋ Assam ហើយត្រូវបានគេរំពឹងថា នឹងប្រើបច្ចេកវិទ្យាពិសេសផលិតអេតាណុលចំនួន ៥០,០០០ តោនក្នុងមួយឆ្នាំ ។
បច្ចុប្បន្ន តម្រូវការថាមពលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដែលភាគច្រើនត្រូវបានគាំទ្រដោយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល បើទោះបីជាបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុកើនឡើងក៏ដោយ ។ ចំពេលមានបញ្ហាប្រឈមនោះ ឥណ្ឌានឹងកំណត់ការលាយអេតាណុល ២០ ភាគរយក្នុងប្រេងសាំងនៅឆ្នាំ ២០២៥ ដែលកើនឡើងពី ១២ ភាគរយ ។

លោក Bhaskar Pukhan បាននិយាយទៀតថា គោលបំណងនេះកើតមានឡើង ដោយសារតែឫស្សីមាននៅពាសពេញតំបន់ភូមិភាគឦសានប្រទេសឥណ្ឌា ។ ទន្ទឹមនឹងនេះ រោងចក្រក៏មានបំណងចាប់ផ្តើមយុទ្ធនាការដាំឫស្ស៊ីចំនួន ៦ លានដើមក្នុងមួយឆ្នាំផងដែរសម្រាប់បំពេញតម្រូវការ ។
លើសពីនេះ ក្នុងរយៈពេល ២ ឆ្នាំទៀត ក្រុមហ៊ុន Numaligarh ក៏មានគោលបំណងដាំកូនឈើឲ្យបានចំនួន ២០ លានដើមក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការរោងចក្រចម្រាញ់ក្នុងស្រុក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់