Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម Hezbollah គំរាមបាញ់មីស៊ីលដាក់មូលដ្ឋានទ័ពអាមេរិក បើក្រុងវ៉ាស៊ីនតោន ជួយអ៊ីស្រាអែល

បានផុស

នៅ

ក្រុម Kata’ib Hezbollah បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ និងក្នុងតំបន់ទាំងមូល ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើអន្តរាគមន៍ក្នុងសង្គ្រាមរវាងអ្នកតស៊ូប៉ាឡេស្ទីន និងអ៊ីស្រាអែល។

(រូបថត៖ The​ National)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការកងពលតូច Hezbollah លោក Abu Hussein Al-Hamidawi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី១០ខែតុលាថា “មីស៊ីល យន្តហោះគ្មានមនុស្សបើក និងកងកម្លាំងពិសេសរបស់យើង បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារសត្រូវអាមេរិក នៅមូលដ្ឋានរបស់ពួកគេ ប្រសិនបើពួកគេធ្វើអន្តរាគមន៍ក្នុងសមរភូមិនេះ”។

លោកបន្ថែមថា ទីតាំងដែលកាន់កាប់ដោយរបបអ៊ីស្រាអែល និងទាហានស៊ីឈ្នួលរបស់ខ្លួន ក៏នឹងស្ថិតក្នុងចំណោមគោលដៅរបស់ក្រុម Kata’ib Hezbollah ផងដែរ ក្នុងករណីមានការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក។

ការព្រមាននេះកើតឡើងនៅថ្ងៃតែមួយ ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាសថា ក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះ USS Gerald R. Ford បានមកដល់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតហើយ។

លោក Hamidawi សង្កត់ធ្ងន់ថា ក្រុម Hezbollah អ៊ីរ៉ាក់ មានកាតព្វកិច្ចឈរប្រកៀកស្មាដោយសាមគ្គីភាព ជាមួយប៉ាឡេស្ទីន។ លោក​ថែមទាំង​សរសើរ​ចំពោះ​ភាពរឹងមាំ​របស់​ប្រជាជាតិ​ប៉ាឡេស្ទីន និង​ក្រុម​តស៊ូ​ប្រឆាំង​​កម្លាំង​អ៊ីស្រាអែលផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Press TV

ចុចអាន៖ អ៊ីស្រាអែល សម្លាប់ប្អូនប្រុសមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស់ និងសាច់ញាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម