ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង ជាម្តាយកូនចំនួន ៣នាក់
ក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃពុធទី១១ខែតុលា បានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែល និងកូនពីរនាក់របស់នាង បន្ទាប់ពីត្រូវចាប់ជាចំណាប់ខ្មាំង។
វីដេអូមួយដែលត្រូវចេញផ្សាយដោយទូរទស្សន៍ Al Jazeera មានមូលដ្ឋាននៅទីក្រុង ដូហា បានបង្ហាញពីស្ត្រីម្នាក់ពាក់អាវពណ៌ខៀវ លាយផ្កាឈូក ដើរទៅរកកូន ហើយអ្នកទាំងពីរឱបគ្នា ខណៈអ្នកប្រយុទ្ធហាម៉ាស់ ដើរចេញទៅ។

វីដេអូនេះ ថតជាប់នៅកន្លែងដែល មើលទៅហាក់ដូចជា ជិតរបងព្រំដែនហ្គាហ្សា។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើវីដេអូនេះថតនៅពេលណា ហើយអាជ្ញាធរអ៊ីស្រាអែល ក៏មិនទាន់និយាយអ្វីដែរ ពាក់ព័ន្ធនឹងវីដេអូនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Qassem ដែលជាសម្ព័ន្ធប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បាននិយាយថា ស្ត្រីនោះគឺជាជនជាតិអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍បន្តថា “អ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែលម្នាក់ និងកូនពីរនាក់របស់នាង ត្រូវបានដោះលែង បន្ទាប់ពីការឃុំខ្លួនពួកគេ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា”។
ឈ្លើយសឹកប្រមាណ១៥០នាក់ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងអំឡុងពេលនៃការវាយលុកដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល។
ក្រសួងសុខាភិបាលរបស់ខ្លួននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលមិនឈប់ឈរក្នុងរយៈពេលប្រាំថ្ងៃ បានសម្លាប់មនុស្សជាង១០៥០នាក់ ក្នុងនោះមានជនស៊ីវិលរាប់រយនាក់ និងជាង ៥០០០នាក់ផ្សេងទៀតរងរបួស នៅជ្រោយហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ