Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu និងបក្សប្រឆាំងអ៊ីស្រាអែល ងាកមករួមដៃគ្នាកម្ចាត់សត្រូវ ក្នុងគ្រាប្រទេសមានសង្គ្រាម

បានផុស

នៅ

កាលពីថ្ងៃពុធទី១១ខែតុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងថ្នាក់ដឹកនាំគណបក្សប្រឆាំងលោក Benny Gantz បានព្រមព្រៀង ទុកជម្លោះនយោបាយនៅមួយឡែកសិន ដោយងាកមករួមដៃគ្នាដើម្បីកម្ចាត់សត្រូវវិញ។

គណបក្សទាំងពីរបានយល់ព្រមបង្កើតរដ្ឋាភិបាលរួបរួមបន្ទាន់មួយ ស្របពេលប្រទេសកំពុងប្រឈមការវាយប្រហារ ពីសំណាក់ក្រុមហាម៉ាស់ ប៉ាឡេស្ទីន។

(រូបថត៖ GPO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gantz បានប្រាប់ពលរដ្ឋអ៊ីស្រាអែលថា រដ្ឋាភិបាលដែលទើបបង្កើតថ្មីនេះគឺ “រួបរួម” និងត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ចាត់ក្រុមហាម៉ាស់ឲ្យអស់ពីផែនដី។

ក្រៅពីលោក Netanyahu និង Gantz, គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីនេះ ក៏នឹងរួមបញ្ចូលរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ផងដែរ។

សេចក្តីថ្លែងការណ៍មួយនិយាយថា “ក្នុងអំឡុងពេលសង្រ្គាម គ្មានសេចក្តីព្រាងច្បាប់ ឬសេចក្តីសម្រេចរបស់រដ្ឋាភិបាលណាមួយនឹងត្រូវបានផ្សព្វផ្សាយចេញទេ។ ការតែងតាំងមន្ត្រីជាន់ខ្ពស់ទាំងអស់ នឹងត្រូវបានពង្រីកដោយស្វ័យប្រវត្តិក្នុងអំឡុងពេលសង្រ្គាម”។

រដ្ឋាភិបាល​គ្រាអាសន្ន​នេះ នឹង​ផ្តល់​ការ​ឯកភាព​ជាតិ​ទូលំទូលាយ​ចំពោះ​សកម្មភាព​យោធា។ រដ្ឋាភិបាលនេះ ក៏ប្រមែប្រមូលមេទ័ពទាំងអស់មករួមគ្នា ដើម្បីរៀបចំយុទ្ធសាស្រ្តកម្ចាត់សត្រូវផងដែរ។

ការប្រកាសនេះធ្វើឡើង ចំពេលអ៊ីស្រាអែល បង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយលុកដែលមិនធ្លាប់មានពីមុនមកលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់ បានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងតិច១២០០នាក់ ភាគច្រើនជាជនស៊ីវិល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, BBC

ចុចអាន៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង ជាម្តាយកូនចំនួន ៣នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម