Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន៖ ពលរដ្ឋថៃ ស្លាប់កើនដល់២០នាក់ ខណៈអាមេរិក កើនដល់ ២២នាក់

បានផុស

នៅ

ក្រសួងការបរទេសថៃ បានបញ្ជាក់ថា ជនជាតិថៃ ២នាក់ទៀតត្រូវបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែល ដោយនាំឲ្យចំនួនពលរដ្ឋថៃស្លាប់សរុបនៅទីនោះ កើនដល់២០នាក់ ខណៈមួយចំនួនទៀតត្រូវរបួស និងចាប់ជាចំណាប់ខ្មាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Kanchana Patarachoke អគ្គនាយក នៃនាយកដ្ឋានព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា កម្មករថៃ ២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែត។

ដោយឡែកចំពោះអាមេរិកវិញ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធទី១១ខែតុលាថា ពលរដ្ឋរបស់ខ្លួនចំនួន២២នាក់ហើយ ត្រូវបានសម្លាប់ ខណៈ១៧នាក់ទៀត កំពុងបាត់ខ្លួន។

តួលេខចុងក្រោយបំផុតនេះ គឺកើនឡើងពីចំនួន ១៤ នាក់ ដែលប្រកាសដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីប៉ុន្មានថ្ងៃមុន ។ ទោះបីជាយ៉ាងណាក៏ដោយ គេ​មិន​ច្បាស់ទេ​ថាតើ ​អ្នក​​ទាំង​អស់នោះ ​ស្លាប់​នៅ​អ៊ីស្រាអែល ឬ​​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, Bangkok Post

ចុចអាន៖ លោក Netanyahu និងបក្សប្រឆាំងអ៊ីស្រាអែល ងាកមករួមដៃគ្នាកម្ចាត់សត្រូវ ក្នុងគ្រាប្រទេសមានសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម