Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ព្រមានអ៊ីរ៉ង់ ឲ្យប្រយ័ត្នខ្លួន

បានផុស

នៅ

កាលពីថ្ងៃពុធទី១១ខែតុលា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានអ៊ីរ៉ង់ឲ្យប្រយ័ត្នខ្លួន បន្ទាប់ពីការវាយប្រហារដោយអង្គការសកម្មប្រយុទ្ធហាម៉ាស់ លើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលបញ្ជាក់ពីជំនួយដែលសហរដ្ឋអាមេរិកកំពុងបញ្ជូនទៅអ៊ីស្រាអែល ហើយកត់សម្គាល់ថា កងនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក កំពុងសំដៅទៅកាន់តំបន់នោះ, លោក បៃដិន និយាយថា លោកសូមបញ្ជាក់យ៉ាងច្បាស់ដល់អ៊ីរ៉ង់ឲ្យ សូមប្រយ័ត្នខ្លួន។

លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់បែបនេះ អំឡុងកិច្ចពិភាក្សាតុមូលជាមួយមេដឹកនាំ ជ្វីហ្វនៅឯសេតវិមាន។

ប្រភពនានាបានប្រាប់ NBC News ថា មេដឹកនាំអ៊ីរ៉ង់ ពិតជាភ្ញាក់ផ្អើលចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ លើអ៊ីស្រាអែល ប៉ុន្តែរដ្ឋបាលលោក បៃដិន មិនទាន់ធ្វើការសន្និដ្ឋានច្បាស់លាស់ណាមួយនៅឡើយទេ។

ស្របពេលជាមួយគ្នានោះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ព្រោះពួកគេបានគាំទ្រក្រុមហាម៉ាស់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖ សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន៖ ពលរដ្ឋថៃ ស្លាប់កើនដល់២០នាក់ ខណៈអាមេរិក កើនដល់ ២២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម