Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពប្រជាជន​ប៉ាឡេស្ទីន កាន់តែយ៉ាប់យ៉ឺន ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោក

បានផុស

នៅ

ការវាយប្រហារអាកាសកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានធ្វើឲ្យទីក្រុងទាំងមូលត្រូវខ្ទេចខ្ទី និងបន្សល់ទុកសាកសពមនុស្សជាច្រើន ជាប់នៅក្រោមគំនរបាក់បែក។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ការវាយលុកលើដីគោកនាពេលឆាប់ៗ របស់អ៊ីស្រាអែលនៅហ្គាហ្សា ដែលមានប្រជាជនប្រមា​ណ២.៣លាននាក់ ទំនងជានឹងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន ទាំងសងខាង។

អង្គការសហប្រជាជាតិ និយាយថា មនុស្ស ២៦ ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅហ្គាហ្សា ។ អ្នកផ្សេងទៀត បានស្វែងរកទីតាំងសុវត្ថិភាពនៅលើដី ប្រវែងត្រឹមតែ ៤០ គីឡូម៉ែត្រប៉ុណ្ណោះ ដែលពុះកាត់រវាងអ៊ីស្រាអែល អេហ្ស៊ីប និងសមុទ្រមេឌីទែរ៉ាណេ ។

(រូបថត៖ AFP)

នៅពេល​យប់ ប្រជាជន​ប៉ាឡេស្ទីន នៅហ្គាហ្សានិងកន្លែងផ្សេងទៀត ត្រូវជួបប្រទះភាពងងឹតស្លុប បន្ទាប់ពីស្ថានីយថាមពលតែមួយគត់របស់ដែនដីនេះ អស់ប្រេងនិងត្រូវបិទចោល។

ទន្ទឹមនោះ មន្ទីរពេទ្យធំបំផុតរបស់ជ្រោយហ្គាហ្សា ឈ្មោះ Al-Shifa គឺនៅសល់ប្រេងឥន្ធនៈគ្រប់គ្រាន់ ដើម្បីរក្សាថាមពលបានត្រឹមរយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការគ្រូពេទ្យគ្មានព្រំដែនដែលមានមូលដ្ឋាននៅហ្គាហ្សា ព្រមានថា មន្ទីរពេទ្យ​ចំនួន​ពីរ ​ដែល​ខ្លួនបើក​ដំណើរការ​ក្នុង​តំបន់នេះ ​កំពុង​អស់​ឧបករណ៍​វះកាត់ ថ្នាំ​អង់ទីប៊ីយោទិច ប្រេងឥន្ធនៈ និង​គ្រឿងផ្គត់ផ្គង់​ផ្សេង​ទៀតផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ លោក បៃដិន ព្រមានអ៊ីរ៉ង់ ឲ្យប្រយ័ត្នខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម