ព័ត៌មានអន្ដរជាតិ
ស្ងាត់ដំណឹងជាង ៣ ខែ ពេលនេះរកឃើញបំណែកសាកសពមនុស្សបន្ថែមក្នុងកម្ទេចកម្ទីយានជ្រមុជទឹក Titan
ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី១១ ខែតុលា បានប្រកាសរកឃើញបំណែកសាកសពមនុស្ស ក៏ដូចជាកម្ទេចកម្ទីបន្ថែមទៀតពីយានជ្រមុជទឹក Titan ដែលផ្ទុះខ្ទេច អំឡុងពេលដឹកអ្នកទេសចរធ្វើដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកកាលពីខែមិថុនា ។
ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកបានរៀបរាប់លម្អិតថា បំណែកសាកសពមនុស្សត្រូវបានក្រុមមន្ត្រីស្រង់ចេញពីក្នុងកម្ទេចកម្ទីដោយប្រុងប្រយ័ត្ន ហើយក្រោយមកត្រូវបានដឹកជញ្ជូនតាមកប៉ាល់ទៅឲ្យអ្នកជំនាញសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្ត និងវិភាគ ។
មែនទែនទៅ ដានថ្មីនៃកម្ទេចកម្ទី និងបំណែកសាកសពមនុស្សនេះត្រូវបានរកឃើញតាំងតែពីថ្ងៃទី៤ ខែតុលា ពោលមានរយៈពេលជាង ៣ ខែ បន្ទាប់ពីយានជ្រមុជទឹក Titan ដែលមានទម្ងន់ប្រមាណ ១០ តោន បានផ្ទុះនៅក្រោមទឹក សម្លាប់អ្នកដំណើរ ៥ នាក់ដែលជិះនៅក្នុងនោះ ។
នៅថ្ងៃទី១៨ ខែមិថុនា យានជ្រមុជទឹក Titan បានដឹកអ្នកទេសចររបស់ខ្លួនចំនួន ៥ នាក់ចុះក្រោមបាតសមុទ្រដើម្បីធ្វើដំណើរទៅមើលខ្មោចកប៉ាល់ទីតានិក ប៉ុន្តែប្រហែល ១ ម៉ោង និង ៤៥ នាទីក្រោយមក នាវិកបានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់មេដែលនៅផ្ទៃខាងលើក្នុងតំបន់ Cape Cod រដ្ឋ Massachusetts ។
បន្ទាប់ពីបេសកកម្មស្វែងរក និងជួយសង្គ្រោះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២២ ខែមិថុនា ទើបឆ្មាំសមុទ្របានរកឃើញកន្ទុយយានជ្រមុជទឹក និងកម្ទេចកម្ទីផ្សេងទៀតនៅលើផ្ទៃសមុទ្រ ពោលចម្ងាយប្រហែល ៥០០ ម៉ែត្រពីតួយានជ្រមុជទឹក Titan ។
គួរបញ្ជាក់ថា មនុស្ស ៥ នាក់ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះយានជ្រមុជទឹក Titan នេះ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នករុករកជនជាតិបារាំង Paul-Henri Nargeolet និងមហាសេដ្ឋីប៉ាគីស្ថាន Shahzada Dawood រួមទាំងកូនប្រុស Suleman អាយុ ១៩ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន ថា អាមេរិក នឹងផ្ដល់គ្រប់យ៉ាងទៅឲ្យ អ៊ីស្រាអែល ដើម្បីប្រឆាំង ក្រុមហាម៉ាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា