Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបព្យុះ វាយប្រហារ៣៥ខេត្ត ខណៈ បាងកក នឹងរងឥទ្ធិពលខ្លាំងជាងគេ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញការព្រមានអំពីព្យុះ សម្រាប់ខេត្តចំនួន៣៥ ខណៈទីក្រុងបាងកករំពឹងថា នឹងទទួលរងឥទ្ធិពលធ្ងន់ធ្ងរជាងគេ។ 

ស្របពេលជាមួយគ្នានោះ TMD បានអំពាវនាវ សូមឲ្យ​ប្រជាពលរដ្ឋ​ បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង ​អាច​នឹងបង្កជា​ទឹកជំនន់​ភ្លាមៗ​។

(រូបថត៖ KhaoSod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្យាករណ៍ ប្រព័ន្ធសម្ពាធខ្ពស់ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន នឹងចូលមកដល់តំបន់ភាគឦសានប្រទេសថៃ និងសមុទ្រចិនខាងត្បូង ដែលបណ្តាលឲ្យមានខ្យល់មូសុងបោកបក់លើឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូង ចាប់ពីថ្ងៃទី១២ខែតុលាទៅ។

គំរូអាកាសធាតុនេះ នឹងបណ្តាលឲ្យមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញផងដែរ។

ប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់រាយប៉ាយ ដែលអាចនាំឲ្យជន់លិច និងទឹកហូរភ្លាមៗ ជាពិសេសនៅតំបន់ភ្នំក្បែរផ្លូវទឹក និងតំបន់ទំនាប។

អ្នកចេញទូកចូលសមុទ្រ ក៏ត្រូវបានព្រមានផងដែរ ខណៈសមុទ្រ Andaman និងឈូងសមុទ្រថៃ ត្រូវបានគេរំពឹងថា នឹងមានរលកកម្ពស់ប្រហែល១ម៉ែត្រ ឬឈានដល់លើសពី ២ម៉ែត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម