Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ឺរ៉ុប នឹងជួបវិបត្តិ ខ្វះស្រាបៀរផឹក នាពេលអនាគត

បានផុស

នៅ

ការឡើងកម្តៅផែនដី ត្រូវបានគេកំណត់ថា នឹងបង្កឲ្យមានកង្វះខាតស្រាបៀរ ហើយធ្វើឲ្យស្រាបៀរកាន់តែមានតម្លៃថ្លៃ និងថែមទាំងមិនសូវឆ្ងាញ់ទៀតផង។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា បរិមាណនិងគុណភាពនៃផ្កា hop ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងស្រាបៀរភាគច្រើន កំពុងរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ។

អ្នកស្រាវជ្រាវព្រមានថា ទិន្នផលផ្កា Hop នៅអឺរ៉ុបនឹងធ្លាក់ចុះដល់ទៅ១៨% នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើកសិករ មិនសម្របខ្លួនទៅនឹងអាកាសធាតុក្តៅខ្លាំងទេនោះ។ ទន្ទឹមនោះ ជាតិអាស៊ីតអាល់ហ្វានៅក្នុងផ្កា hop ដែលផ្តល់ឲ្យស្រាបៀរមានរសជាតិនិងក្លិនប្លែក គឺនឹងធ្លាក់ចុះប្រហែល ៣០%។

(រូបថត៖ Sierra Nevada)

លោក Miroslav Trnka មកពីវិទ្យាស្ថានស្រាវជ្រាវការផ្លាស់ប្តូរសកល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឆេក បាននិយាយថា ច្បាស់ណាស់ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ អ្នកផឹកស្រាបៀរនឹងឃើញមានការផ្លាស់ប្តូរទាំងតម្លៃឬគុណភាព។ រឿងនេះ ហាក់មិនអាចចៀសរួចនោះទេ។

ការសិក្សាបានរកឃើញថា នៅអាល្លឺម៉ង់ ដែលជាប្រទេសផលិតផ្កា Hop ធំលំដាប់ទីពីររបស់ពិភពលោក, ទិន្នផលជាមធ្យមបានធ្លាក់ចុះ ១៩,១% នៅតំបន់ Spalt, ១៣,៧% នៅ Hallertau និង ៩,៥% នៅ Tettnang៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ស្រាបៀរ អាចនឹងត្រូវហាមឃាត់មិនឲ្យលក់ក្នុងកីឡដ្ឋាន World Cup ទាំង ៨ ជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម