Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បង្កើតកងកម្លាំងពិសេស​សិក្សាសង្រ្គាម អ៊ីស្រាអែល-ប៉ាឡេស្ទីន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ថា តៃវ៉ាន់បានបង្កើតកងកម្លាំងពិសេសមួយ ដើម្បីទាញមេរៀនពីការវាយប្រហារដ៏គួរឱ្យភ្ញាក់រន្ធត់ដោយក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chiu ប្រាប់អ្នកសារព័ត៌មានថា ក្រសួងបានបង្កើតក្រុមការងារមួយដើម្បីតាមដានស្ថានការណ៍ជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប្រទេសប៉ាឡេស្ទីន ដើម្បីទាញយកមេរៀនមកប្រៀបធៀបទៅនឹងជម្លោះរវាងកោះតៃវ៉ាន់-ចិន។

រដ្ឋមន្ត្រីរូបនេះ និយាយថា “មេរៀនដំបូងដែលតៃវ៉ាន់បានរៀនគឺ ការងារស៊ើបការណ៍មានសារៈសំខាន់ណាស់។ វិធានការណ៍តបតដ៏វៃឆ្លាតជាច្រើនអាចត្រូវបានបង្កើតឡើង ដើម្បីចៀសវាងសង្គ្រាម” ។

ជាមួយគ្នានោះរដ្ឋាភិបាលតៃវ៉ាន់បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយប្រធានាធិបតី Tsai Ing-wen ថ្លៃងថា “តៃវ៉ាន់នៅតែប្តេជ្ញាធ្វើការជាមួយប្រទេសដែលមានគំនិតដូចគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង អំពើហិង្សា ដើម្បីការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” ៕

ប្រែស​ម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ តួកគី ថា ជម្លោះចុងក្រោយនៅមជ្ឈិមបូព៌ា “មិនមែនជាសង្គ្រាម” នោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម