ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ព្រមាន! ពលរដ្ឋជាង១លាននាក់ នៅហ្គាហ្សាភាគខាងជើង សល់ពេល២៤ម៉ោងប៉ុណ្ណោះ ត្រូវស្រូតចេញឲ្យលឿន
យោធាអ៊ីស្រាអែលបានប្រាប់អង្គការសហប្រជាជាតិថា មនុស្សគ្រប់គ្នាដែលរស់នៅភាគខាងជើងនៃតំបន់ Wadi Gaza គួរតែផ្លាស់ប្តូរទីតាំងទៅកាន់ភាគខាងត្បូងវិញ ក្នុងរយៈពេល២៤ម៉ោងខាងមុខ។ នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី១៣ខែតុលា។

UN និយាយថា ប្រជាជនទាំងនោះគឺមានចំនួន ១.១ លាននាក់ ពោលគឺស្មើប្រហែលពាក់កណ្តាលនៃចំនួនប្រជាជននៃតំបន់ហ្គាហ្សាស្ទ្រីប ទាំងមូល។
ក្នុងសេចក្តីថ្លែងការណ៍, UN បញ្ជាក់ថា “ខ្លួនចាត់ទុកថា ច្បាស់ណាស់ សកម្មភាពបែបនេះ នឹងប្រព្រឹត្តទៅជាមួយផលប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្សជាតិ ជាក់ជាមិនខាន”។
សូមបញ្ជាក់ អ៊ីស្រាអែល បាននិងកំពុងត្រៀមខ្លួនសម្រាប់ការវាយលុកជើងគោក ដោយប្រមូលទាហាន កាំភ្លើងធំ និងរថក្រោះនៅដាក់នៅព្រំដែនហ្គាហ្សារួចហើយ។
ខ្លួនបានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក បន្ទាប់ពីការវាយលុកដ៏ភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ លើទឹកដីអ៊ីស្រាអែល៕
ប្រែសម្រូល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុមហាម៉ាស់ អង្វរករ សុំជំនួយ ជួយប្រជាពលរដ្ឋនៅ ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ