ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ប្រាប់ពលរដ្ឋហ្គាហ្សា កុំស្តាប់បញ្ជាជម្លៀសរបស់ អ៊ីស្រាអែល
មន្ត្រីក្រុមហាម៉ាស់ បានចាត់ទុកការបញ្ជារបស់អ៊ីស្រាអែល ឲ្យប្រជាជននៅភាគខាងជើងតំបន់ហ្គាហ្សា ផ្លាស់ទីលំនៅទៅភាគខាងត្បូង ថាជាការឃោសនាក្លែងក្លាយ ហើយជំរុញឲ្យពលរដ្ឋនៅទីនោះ កុំស្តាប់បញ្ជានេះ។

ក្រុមសកម្មប្រយុទ្ធនេះ ត្រូវបានសហគមន៍អន្តរជាតិរិះគន់ជាយូរមកហើយ ចំពោះការប្រើប្រាស់ជនស៊ីវិលធ្វើជាខែល ដោយដាក់មនុស្សស្លូតត្រង់ឲ្យស្ថិតក្នុងគ្រោះថ្នាក់ ដើម្បីការពារយុទ្ធជនរបស់ពួកគេ។
មុននេះ យោធាអ៊ីស្រាអែលបានប្រាប់អង្គការសហប្រជាជាតិថា មនុស្សគ្រប់គ្នាដែលរស់នៅភាគខាងជើងនៃតំបន់ Wadi Gaza គួរតែផ្លាស់ប្តូរទីតាំងទៅកាន់ភាគខាងត្បូងវិញ ក្នុងរយៈពេល២៤ម៉ោងខាងមុខ។

UN និយាយថា ប្រជាជនទាំងនោះគឺមានចំនួន ១.១ លាននាក់ ពោលគឺស្មើប្រហែលពាក់កណ្តាលនៃចំនួនប្រជាជននៃតំបន់ហ្គាហ្សាស្ទ្រីប ទាំងមូល។
ក្រុមហាម៉ាស់ បានឡើងកាន់អំណាចក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីឈ្នះការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ២០០៦ មុនពេលពង្រឹងអំណាចរបស់ខ្លួននៅឆ្នាំបន្ទាប់ ដោយបណ្តេញចលនាគូប្រជែង Fatah របស់ប្រធានាធិបតី Mahmoud Abbas៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល ព្រមាន! ពលរដ្ឋជាង១លាននាក់ នៅហ្គាហ្សាភាគខាងជើង សល់ពេល២៤ម៉ោងប៉ុណ្ណោះ ត្រូវស្រូតចេញឲ្យលឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ