ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ អះអាងថា ចំណាប់ខ្មាំង១៣នាក់ រួមទាំងជនបរទេសផងដែរ ត្រូវស្លាប់ ដោយសារអ៊ីស្រាអែល ទម្លាក់គ្រាប់បែកចំ
ក្រុមហាម៉ាស់ អះអាងថា ចំណាប់ខ្មាំងចំនួន១៣នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។ អ្នកស្លាប់ក៏រួមមានជនបរទេស ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើបតបណាមួយ ពីខាងភាគីអ៊ីស្រាអែលទេ។

កន្លងមក អ៊ីស្រាអែលធ្លាប់និយាយថា មនុស្សរហូតដល់ទៅ១៥០នាក់ ត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស់ ចាប់ជាចំណាប់ខ្មាំង ដោយក្នុងនោះ មានច្រើននាក់ ត្រូវឃុំខ្លួននៅក្នុងរូងក្រោមដី។
ប៉ុន្មានថ្ងៃមុន ក្រុមហាម៉ាស់ក៏បានគំរាមសម្លាប់ចំណាប់ខ្មាំងផងដែរ ប្រសិនបើអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើផ្ទះជនស៊ីវិល ដោយមិនព្រមានជាមុន។
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតលើតំបន់ ហ្គាហ្សាស្រ្ទីប ជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុម ហាម៉ាស់ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ ពួកគេនិយាយថា ពួកគេកំពុងកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ មិនមែនកំណត់គោលដៅលើជនស៊ីវិលទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ក្រុមហាម៉ាស់ ប្រាប់ពលរដ្ឋហ្គាហ្សា កុំស្តាប់បញ្ជាជម្លៀសរបស់ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ