ព័ត៌មានអន្ដរជាតិ
ជនឥស្លាមផ្ទុះការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែលស្ទើរទូទាំងពិភពលោកក្នុងថ្ងៃជីហាដយប់មិញ
ថ្ងៃសុក្រ ទី១៣ ខែតុលា ជា«ទិវាជីហាដ» អ្នកកាន់សាសនាឥស្លាមជាច្រើនប្រទេសស្ទើរទូទាំងពិភពលោកបានចេញតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា បន្ទាប់ពីពួកគេបានធ្វើពិធីគោរពសាសនារួច។

ការតវ៉ាតាមដងផ្លូវទីប្រជុំជន និងទីក្រុងនានាតាមបណ្តាប្រទេសជាច្រើនបានធ្វើឡើង បន្ទាប់ពីអតីតមេដឹកនាំក្រុមហាម៉ាស់ លោក Khaled Meshaal បានទាមទារឱ្យជនមូស្លីមរាប់ពាន់នាក់ចេញដើរតាមដងផ្លូវដើម្បីធ្វើបាតុកម្មចំពេលជម្លោះកំពុងបន្ត។

នៅទីប្រជុំជន Amman ប្រទេសហ្ស៊កដានី ជាធម្មតាស្ងប់ស្ងាត់ ប៉ុន្តែយប់មិញ អ្នកគោរពបូជាមូស្លីមបានចេញមកតាមផ្លូវយ៉ាងច្រើនកុះករ។ នៅទីក្រុង Baghdad ប្រទេសលីបង់ ក្រុមមនុស្សចេញមកតវ៉ាពេញផ្លូវ ខណៈប្រទេសអារ៉ាប់ជាច្រើន មានប្រជាជនចេញតវ៉ាតាមទីប្រជុំជនពេលរសៀល។

នៅប្រទេសអ៉ីរ៉ង់ បង់ក្លាដែស និងម៉ាឡេស៊ី ក្រុមបាតុករបានដុតទង់ជាតិអ៉ីស្រាអែល និងអាមេរិក។ នៅទីក្រុង Beirut អ្នកគាំទ្រក្រុម Hezbollah រាប់ពាន់នាក់បានគ្រវីទង់ជាតិ Hezbollah និងប៉ាឡេស្ទីន ខណៈកំពុងដុតបំផ្លាញរូបភាពជនជាតិអ៉ីស្រាអែល។

នៅទីក្រុងប៊ែរឡាំង ដែលជាតំបន់មានជនភៀសខ្លួនប៉ាឡេស្ទីនដ៏ច្រើនបំផុតនៅខាងក្រៅមជ្ឈិមបូព៌ា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនបានប៉ះទង្គិចជាមួយកម្លាំងប៉ូលិស ខណៈមានបាតករម្នាក់បានរបួសបែកឈាមត្រូវបានដឹកនាំចេញពីទីលានក្នុងរដ្ឋធានីអាល្លឺម៉ង់។

មនុស្សរាប់ពាន់នាក់ទៀតបានប្រមូលផ្តុំគ្នានៅទីក្រុង Amman ប្រទេសហ្ស៊កដានីសម្រាប់បាតុកម្មមួយដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីនដោយពួកគេកាន់បដាដែលសរសេរថា «ការហែក្បួនជ័យជម្នះនឹងបន្ត សាមគ្គីភាពជាមួយប៉ាឡេស្ទីន» និង «ឈរជាមួយប៉ាឡេស្ទីនរំដោះប៉ាឡេស្ទីន»។

អ៉ីស្រាអែលបានចាប់ផ្តើមធ្វើ«ការវាយឆ្មក់ក្នុងស្រុក»នៅតំបន់ហ្គាហ្សា តាមការគ្រោងទុក ខណៈក្រុមហាម៉ាស់និយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្ស៧០នាក់ដែលពួកគេបានភៀសខ្លួនចេញពីទីក្រុង។

ការវាយវាយឆ្មក់នេះធ្វើឡើង ក្រោយអ៉ីស្រាអែលបានព្រមានកាលពីយប់ថ្ងៃព្រហស្បតិ៍ ដល់ពលរដ្ឋជាង១លាននាក់នៅភាគខាងជើង តំបន់ហ្គាហ្សា ឲ្យចាកចេញដោយទុកពេលឲ្យ២៤ម៉ោង៕



ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Sky & Dailymail

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ