ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីភាគខាងជើងហ្គាហ្សា ក្រោយអ៊ីស្រាអែលព្រមាន
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីភាគខាងជើង ឆ្ពោះទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាដើម្បីស្វែងរកកន្លែងជ្រកកោនចាប់ពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីអ៉ីស្រាអែលបានព្រមានឲ្យជម្លៀសចេញមុនធ្វើការវាយប្រហារ។

ក្រោយការព្រមានរបស់អ៉ីស្រាអែល មនុស្សរាប់ពាន់បានចាប់ផ្តើមជម្លៀសចេញ។ បន្ទាប់មកអ៉ីស្រាអែលបានចាប់ផ្តើមវាយឆ្មក់លើតំបន់នានានៅហ្គាហ្សា តាមការគ្រោងទុក ខណៈក្រុមហាម៉ាស់និយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្ស៧០នាក់ដែលពួកគេបានភៀសខ្លួនចេញពីទីក្រុង។

មន្ត្រីរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ទាហានអ៉ីស្រាអែលបានប្រាប់ពួកគេថា ការជម្លៀសប្រជាជនចេញគួរតែធ្វើក្នុងរយៈពេល២៤ម៉ោងខាងមុខ។ ទោះបីជាយ៉ាងណា មនុស្សប្រមាណ១.១លាននាក់ជិតពាក់កណ្តាលនៃប្រជាជន២.៤លាននាក់នៅ Gaza Strip មិនអាចអាចជម្រៀសទាន់ពេលវេលាទេ។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានព្រមានថា ការទម្លាក់គ្រាប់បែកដ៏កាចសាហាវជិតមួយសប្តាហ៍គឺគ្រាន់តែជា «ការចាប់ផ្តើមប៉ុណ្ណោះ» ដើម្បីស្វែងរកការសងសឹកលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលបានសម្លាប់មនុស្សជាង ១៣០០នាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងទៅ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតភាគច្រើនជាជនស៊ីវិលនៅពេលក្រុមសកម្មប្រយុទ្ធបានវាយប្រហារនៅតំបន់ព្រំដែនចូលទៅក្នុងប្រទេសអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍មុន។

មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មកាលពីថ្ងៃសុក្រនៅទីក្រុងបេរូត អ៉ីរ៉ាក់ អ៉ីរ៉ង់ ហ្ស៊កដានី អាល្លឺម៉ង់ ម៉ាឡេស៊ី និងបារ៉ែនជាដើមដើម្បីគាំទ្រដល់ប៉ាឡេស្ទីន៕

អានបន្ថែម៖ ជនឥស្លាមផ្ទុះការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែលស្ទើរទូទាំងពិភពលោកក្នុងថ្ងៃជីហាដយប់មិញ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP/nh

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង