Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហាម៉ាស់​ចាប់ក្មេងស្រីពិការដើរមិនរួច និយាយមិនកើតជាចំណាប់ខ្មាំង

បានផុស

នៅ

ក្រុមភេរវករ​ហាម៉ាស់ បាន​ចាប់ជំរិតក្មេងស្រីមាន​ពិការភាព​អាយុ​១៧ឆ្នាំ​ម្នាក់​​ដែលមិនអាចដើរ​រួច​ ឬនិយាយបានផង​ ហើយ​នាង​ពឹងផ្អែកលើគ្រួសារ​ចិញ្ចឹម​​តាមបំពង់​ធ្វើជាចំណាប់ខ្មាំង។

ក្មេងស្រីអាយុ​១៧​ឆ្នាំម្នាក់​ដែល​មិន​អាច​ដើរ​ ឬ​និយាយ​បាន ហើយ​ពឹង​ផ្អែក​លើ​ការ​ចិញ្ចឹម​តាមបំពង់​ដោយ​គ្រួសាររបស់នាងត្រូវបាន​​ក្រុម​ភេរវករ​ហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងពិធី​ប្រគំ​តន្ត្រី​មួយ​​​ជា​កន្លែង​ពួកគេ​បានបាញ់​សម្លាប់​មនុស្ស​ជាង ២៦០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារី Rut Perez ដែលមានជំងឺសាច់ដុំ និងឪពុករបស់នាងឈ្មោះ Eric បានបាត់ខ្លួន​​ដែរ​ បន្ទាប់ពី​ការ​​ប្រគំតន្ត្រី​ Supernova ត្រូវបាន​វាយ​ប្រហារ​ដោយ​សកម្ម​ប្រយុទ្ធហាម៉ាស់​ដែល​បានបើកការវាយលុកដ៏ហឹង្សាក្នុងប្រទេសអ៉ីស្រាអែល​កាលពីថ្ងៃទី​៧ ខែតុលា។

នារី​ឈ្មោះ​ Yamit ​ជា​បង​ស្រី​របស់​នាង​បាន​ធ្វើ​ការអំពាវ​នាវ​​​​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ជា​បន្ទាន់​​ដើម្បី​ឲ្យ​ផ្តល់​ដំណឹង ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​​ឃើញ​ប្អូន​ស្រី​របស់​នាង បន្ទាប់​ពី​នាង​បាន​ចាក​ចេញ​ពី​ការ​ប្រគំ​តន្ត្រី​ជា​មួយ​មិត្តភក្តិ។

ចាប់តាំងពីពេលនោះមក នាងបានអង្វរ​ដល់​ក្រុម​ហាម៉ាស់​​ឲ្យ​អនុញ្ញាត​ឲ្យ​ឪពុក​របស់នាង​មើលថែប្អូន​ស្រី​ Rut ប្រសិន​បើ​ទាំង​ឪពុក និង​ប្អូន​ស្រី​មាន​ជីវិត​រស់​នៅ។

នាង Yamit អាយុ​២០​ឆ្នាំ និង​ម្តាយ​ឈ្មោះ Elinor ​ដែល​​​ប្រើ​រទេះ​រុញស្ថិត​ក្នុង​ចំណោម​ក្រុម​គ្រួសារ​រាប់​រយ​នាក់​ដែល​បាន​ជូប​ជុំ​គ្នា​នៅ​ Tel Aviv ​​រៀប​រាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ចំណាប់​ខ្មាំង​១៥០​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែល​ក្រុម​ហាម៉ាស់​​បាន​ចាប់​ក្នុង​ការ​វាយ​ប្រហារ​​នៅ​តំបន់​ហ្គាហ្សា​កាល​ពី​ថ្ងៃ​សៅរ៍​មុន។

ថ្លែង​​ទៅកាន់​កាសែត The Times នាង​ Yamit បាន​និយាយ​ថា ៖«ខ្ញុំកំពុងអង្វរ​ដល់​ក្រុម​ហាម៉ាស់ ឲ្យ​​ឪពុក​របស់​ខ្ញុំ​មើល​ថែ​ប្អូន​ស្រី​ខ្ញុំ។ គាត់គឺជាមនុស្សតែម្នាក់គត់ដែលដឹងពីអ្វីដែល​ប្អូន​ស្រីរបស់​ខ្ញុំត្រូវការ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម