Connect with us

ព័ត៌មានអន្ដរជាតិ

តើមូលហេតុអ្វីខ្លះទើប ក្រុមហាម៉ាស់ បើកការវាយប្រហារមិនធ្លាប់មានលើ អ៊ីស្រាអែល?

បានផុស

នៅ

ក្រុមប្រដាប់អាវុធហាម៉ាស់បានបើកការវាយប្រហារយ៉ាងសន្ធាប់មិនធ្លាប់មានទាល់តែសោះទាំងផ្លូវអាកាស ផ្លូវគោក ផ្លូវទឹកទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ខណៈការវាយឆ្មក់ទាំងនោះមានអ្នកដឹងតិចតួចប៉ុណ្ណោះអំពីដើមចម ក៏ដូចជាមូលហេតុពិតប្រាកដ ។

លោក Ali Barakeh

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Ali Barakeh បានប្រាប់សារព័ត៌មាន AP ថា ហេតុផលចម្បងសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់ គឺដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើវិហារឥស្លាម Al-Aqsa នៅកណ្ដាលទីក្រុងហ្សេរុយសាឡឹម និងការដាក់សម្ពាធលើអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល ។

លោក Barakeh បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាម Al-Aqsa នៅតំបន់ Temple Mount នៃក្រុងយេរូសាឡឹម ។ ម្យ៉ាងទៀត ការគុំគួននេះក៏កើនមានឡើង ចាប់តាំងពីឆ្នាំ ២០១៤ ផងដែរ នៅពេលដែលអ៊ីស្រាអែលបើកប្រតិបត្តិការលើជ្រោយហ្គាហ្សាដែលប៉ាឡេស្ទីនអះអាងថាជាទឹកដីរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកំហឹងនេះហើយ ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន បានធ្វើការបណ្ដុះបណ្ដាលអ្នកប្រយុទ្ធរបស់ខ្លួន ហើយថែមទាំងផលិតគ្រាប់រ៉ុកកែតដោយខ្លួនឯងផងដែរដើម្បីទុកសម្រាប់វាយប្រហារមកលើអ៊ីស្រាអែល ហើយចាប់ពីពេលនោះមក ជម្លោះប្រដាប់អាវុធមួយនេះកាន់រីកធំឡើងៗ រហូតដល់ផ្ទុះការវាយប្រហារមិនធ្លាប់មានពីមុនមកបែបនេះ ។

ម្យ៉ាងទៀត ក្រុមហាម៉ាស់គ្រោងនឹងប្រើប្រាស់ជនជាតិអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួន សម្រាប់ការចរចាជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងសហរដ្ឋអាមេរិក និងជនជាតិអារ៉ាប់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ។

អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Ali Barakeh បានប្រាប់សារព័ត៌មាន AP ទៀតថា “មានជនជាតិប៉ាឡេស្ទីនត្រូវបានឃុំខ្លួននៅអាមេរិក ក្រោមការចោទប្រកាន់ពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស់ ដូច្នេះយើងនឹងស្នើសុំឲ្យដោះលែងពួកគេ ជាពិសេសក្រុម​ហាម៉ាស់​នឹង​ស្វែង​រក​ការ​ដោះ​លែង​ជន​ជាតិ​អារ៉ាប់​ទាំង​អស់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​អ៊ីស្រាអែល” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ៣,៦០០ នាក់ និងមានអ្នករងរបួសរាប់ពាន់នាក់ផងដែរ ខណៈជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ អ៊ីស្រាអែល បញ្ជូនរថក្រោះទៅតំបន់ហ្គាហ្សាមុនការវាយប្រហារពេញបន្ទុកកើតឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

Cha Eun Woo ត្រូវគេរិះគន់យ៉ាងធ្ងន់ ក ​ក្រោយបង្ហោះរូបចំពេលប្រទេសជាតិកំពុងចលាចល​នយោបាយ​​

ជីវិតកម្សាន្ដ៩ នាទីutes មុន

ម៉ានីកា ដាច់ចិត្តលើកដៃសុំឱ្យជួយបងប្រុសខ្លួន ព្រោះអស់លទ្ធភាព ខណៈត្រូវលាងឈាម ១សប្តាហ៍ ៣ដង

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី​ ជំរុញ​ការ​នាំចេញ​គ្រៀង​ស្រវឹង​

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ជិតដាច់ឆ្នាំ លោក ឆាយ វីរ:យុទ្ធ ជួបទុក្ខធំម្តាយជាទីស្រលាញ់ចែកឋាន

ព័ត៌មានជាតិ៤៤ នាទីutes មុន

ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត៖ សម្ដេចតេជោ ឆ្លៀតអញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់ប៊ូចារី

ព័ត៌មានជាតិ២០ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម