ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមាន អ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយប្រហារនៅតំបន់ហ្គាហ្សា បើមិនដូច្នេះទេអាចជួបទុក្ខធំ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា ដោយព្រមានថា សង្រ្គាមអាចនឹងពង្រីកដល់ផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ា ប្រសិនបើក្រុមហេសបូឡា ចូលរួមក្នុងសមរភូមិ ហើយវានឹងធ្វើឲ្យអ៊ីស្រាអែលជួបគ្រោះដូច “ការរញ្ជួយដីដ៏ធំមួយ” ផងដែរ ។

លោក Hossein Amirabdollahian បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Beirut ថា ក្រុមហេសបូឡារបស់ប្រទេសលីបង់ បានយកសេណារីយ៉ូសង្គ្រាមទាំងអស់មកពិចារណា ហើយអ៊ីស្រាអែលគួរតែបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ទន្ទឹមនឹងនេះ គេហទំព័រព័ត៌មាន Axios ក៏បានរាយការណ៍ដែរថា ទីក្រុងតេហេរ៉ង់បានផ្ញើសារទៅកាន់ទីក្រុងហ្សេរុយសាឡឹមតាមរយៈអង្គការសហប្រជាជាតិថា ខ្លួននឹងធ្វើអន្តរាគមន៍ ប្រសិនបើប្រតិបត្តិការនៅតំបន់ហ្គាហ្សានៅតែបន្ត ជាពិសេសការវាយលុកតាមដីគោក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានព្រមាននៅក្នុងបណ្ដាញសង្គម X ថា “ប្រសិនបើឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលមិនត្រូវបានបញ្ឈប់ភ្លាមៗទេនោះ វាអាចមានផលវិបាកទ្រង់ទ្រាយធំ ហើយស្ថានភាពអាចនឹងលើសពីការគ្រប់គ្រង” ។
អ៊ីស្រាអែលបានចាត់ទុកក្រុមហេសបូឡាជាក្រុមគំរាមកំហែដ៏ធ្ងន់ធ្ងរបំផុត ដោយប៉ាន់ស្មានថា ក្រុមនេះមានគ្រាប់រ៉ុកកែត និងកាំជ្រួចមីស៊ីលប្រហែល ១៥ ម៉ឺនគ្រាប់ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចវាយប្រហារគ្រប់ទីកន្លែងក្នុងប្រទេសអ៊ីស្រាអែល ខណៈក្រុមដែលមានអ្នកប្រយុទ្ធរាប់ពាន់នាក់ និងបានចូលរួមក្នុងជម្លោះ ១២ ឆ្នាំរបស់ស៊ីរីមួយនេះ ក៏មានយន្តហោះគ្មានមនុស្សបើកយោធាច្រើនប្រភេទផងដែរ ។
គួរបញ្ជាក់ថា ក្រុមយុទ្ធជនហេសបូឡាបានប្រកាសអាសន្នយ៉ាងពេញទំហឹងនៅតាមបណ្តោយព្រំដែននៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ បណ្តាលឲ្យជនស៊ីវិល និងទាហានអ៊ីស្រាអែលប្រហែល ១,៣០០ នាក់បានស្លាប់ ខណៈមនុស្សរហូតដល់ ២០០ នាក់ត្រូវបានចាប់ពង្រត់ទៅកាន់តំបន់ហ្គាហ្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israel
ចុចអាន ៖ អ៊ីស្រាអែល កំពុងរៀបផែនការទម្លាក់គ្រាប់បែកកម្ទេចតំបន់ហ្គាហ្សា អមដោយការវាយលុកតាមដីគោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ