Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីរាំងខ្ទប់សកម្មភាព អ៊ីរ៉ង់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទី ២ ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីរារាំងសកម្មភាពអរិភាពប្រឆាំងនឹងអ៊ីស្រាអែល ឬកិច្ចខិតខំប្រឹងប្រែងណាមួយឆ្ពោះទៅរកការពង្រីកសង្រ្គាមមួយនេះ បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា USS Eisenhower និងនាវាចម្បាំង នឹងចូលរួមជាមួយក្រុមនាវាផ្ទុកយន្តហោះផ្សេងទៀតដូចជានាវា USS Ford ដែលបានដាក់ពង្រាយទៅកាន់តំបន់នោះរួចទៅហើយ បន្ទាប់ពីមានការវាយលុកយ៉ាងឃោរឃៅរបស់ក្រុមហាម៉ាសកាលពីសប្តាហ៍មុន ខណៈការបញ្ជូនក្រុមនាវានេះក៏ដើម្បីជាការឆ្លើយតបរបស់អ៊ីស្រាអែលនៅហ្គាហ្សាផងដែរ ។

លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅទៅលើអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធហេសបូឡារបស់ប្រទេសលីបង់ថា ការដាក់ពង្រាយនាវានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងជាការប្តេជ្ញាចិត្តក្នុងការរារាំងរដ្ឋណាមួយដែលស្វែងរកការកើនឡើងនៃសង្រ្គាមនេះ ។

នាវា USS Eisenhower

គួរបញ្ជាក់ថា ការបញ្ជូននាវាផ្ទុកយន្តហោះនេះកើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនទៅលើអីស្រាអែល ដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,២០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ អ៊ីរ៉ង់ ព្រមាន អ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយប្រហារនៅតំបន់ហ្គាហ្សា បើមិនដូច្នេះទេអាចជួបទុក្ខធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម