Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខអ្នកស្លាប់នៅហ្គាហ្សា កើនដល់ ២៦៧០នាក់ ខណៈរបួស ជិត ១ម៉ឺននាក់

បានផុស

នៅ

ជនជាតិប៉ាឡេស្ទីនចំនួន ២,៦៧០ នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល។

លើសពីនេះ ក្រសួង​និយាយ​ថា មនុស្ស​ជាង ៩,៦០០ នាក់ ​ក៏បាន​រង​របួសផងដែរ ​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះ ត្រូវបានបញ្ចេញ ខណៈយោធាអ៊ីស្រាអែលប្រកាសសម្លាប់បាន សមាជិកជាន់ខ្ពស់ ២ រូបរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បន្ទាប់ពីអ្នកទាំងពីរ ចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើប្រទេសអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា។

យោធាអ៊ីស្រាអែលបានបញ្ជាក់ទៀតថា អ្នក​ទាំង​ពីរដែលត្រូវយោធាសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស​គឺមាន​ឈ្មោះ Ali Qadi មេ​បញ្ជាការ​ក្រុម​ហាម៉ាស់ និង​លោក Murad Abu Murad សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់។

ពាក់ព័ន្ធនឹងការសម្លាប់លោក Ali Qadi និងលោក Abu Murad, អ្នកនាំពាក្យយោធាអ៊ីស្រាអែលក៏បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមបង្ហាញពីការបំផ្លិចបំផ្លាញអគារមួយចំនួននៅក្នុងការវាយប្រហារតាមអាកាសនោះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប្រេងសាំងនៅមន្ទីរពេទ្យហ្គាហ្សា ជិតអស់ហើយ, ជីវិតអ្នកជំងឺរាប់ពាន់នាក់ នឹងប្រឈមហានិភ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម