ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលស្គាល់ថា លោកខាងលិច កំពុងហត់នឿយជាមួយខ្លួន
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន បានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យទី១៥ខែតុលាថា ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែពិបាកសម្រាប់ទីក្រុងកៀវ ព្រោះអ្នកគាំទ្រលោកខាងលិចរបស់ប្រទេសនេះ បានបង្វែរការយកចិត្តទុកដាក់ទៅបញ្ហាក្នុងស្រុក និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយវិញ។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកនៅទីក្រុង Marrakech, លោក Sergey Marchenko និយាយថា ឥឡូវនេះ ទីក្រុងកៀវ ត្រូវប្រឹងប្រែងលើសមុនទ្វេដងឯណោះ ដើម្បីបញ្ចុះបញ្ចូលដៃគូរបស់ខ្លួន ឲ្យផ្តល់ការគាំទ្រ។

ដោយសំដៅទៅលើជម្លោះជាមួយរុស្ស៊ី, លោករដ្ឋមន្ត្រីនិយាយថា “ខ្ញុំបានមើលឃើញពីភាពហត់នឿយច្រើន ខ្ញុំឃើញភាពទន់ខ្សោយជាច្រើនក្នុងចំណោមដៃគូរបស់យើង ពួកគេចង់បំភ្លេចសង្គ្រាម ប៉ុន្តែសង្រ្គាមនៅតែបន្តកើតមានពេញបន្ទុក”។
ក្នុងចំណោមកត្តាបង្វែរការចាប់អារម្មណ៍លោកខាងលិចពីអ៊ុយក្រែន, មន្ត្រីរូបនេះបានចង្អុលចំៗទៅអរិភាពរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ ហ្គាហ្សា និងកងកម្លាំងការពារអ៊ីស្រាអែល។
មនុស្សជាច្រើនបារម្ភថា ជម្លោះនេះអាចរាលដាលដល់មជ្ឈិមបូព៌ាកាន់តែធំ ដែលរំខានដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដោយសារតំបន់នេះជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ទៀតផង។ លោក Marchenko ក៏បានចង្អុលទៅការបោះឆ្នោតឆ្នាំក្រោយនៅអាមេរិក និងអឺរ៉ុបថាជាការរំខានមួយទៀតផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងកៀវ ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិច ដើម្បីគ្របដណ្តប់តម្រូវការចំណាយថវិកាច្រើនបំផុតចំនួន៤៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ