Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ថា គ្មានផ្លូវចរចាជាមួយក្រុមហាម៉ាស់ដើម្បីរំដោះចំណាប់ខ្មាំង​ឡើយ

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោក Tzachi Hanegbi បាននិយាយកាលពីថ្ងៃអាទិត្យថា មិនមានកិច្ចខិតខំប្រឹងប្រែងចរចាសកម្មណាមួយកំពុងធ្វើឡើងដើម្បីរំដោះជនជាតិអ៊ីស្រាអែល និងជនបរទេសមួយចំនួនទៀតដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់នៅឡើយទេ ។

លោក Tzachi Hanegbi

លោក Hanegbi បានថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាលរបស់​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែលក្នុងទីក្រុង Tel Aviv ថា “យើងគ្មានផ្លូវចរចាជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ឡើយ ជាពិសេសអ៊ីស្រាអែលនឹងមិនចរចាជាមួយសត្រូវដែលយើងធ្លាប់បានប្ដេជ្ញាកម្ចាត់ចោលចេញពីផែនដីរបស់យើងដាច់ខាត” ។

ទន្ទឹមនោះ ការអត្ថាធិប្បាយរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរូបនេះ ក៏បានជំរុញឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារនៃអ្នកបាត់ខ្លួនផងដែរ ហើយពួកគេថែមទាំងបានចោទប្រកាន់រដ្ឋាភិបាលទៀតថា មិនបានអើពើជនរងគ្រោះទាំងនោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមប្រដាប់អាវុធហាម៉ាស់ធ្លាប់បានលើកឡើងហើយថា ការចរចាដោះដូរឈ្លើយសឹកណាមួយជាមួយរដ្ឋាភិបាលអ៊ីស្រាអែលនឹងកើតមានឡើង លុះត្រាតែការប្រយុទ្ធគ្នាចប់សប់គ្រប់សិន ខណៈរហូតមកដល់ពេលនេះគេ​គិត​ថា ​ក្រុមហាម៉ាស់បានចាប់​ចំណាប់ខ្មាំង​ចន្លោះពី ១៥០ ទៅ ២០០ នាក់ ។

ស្របពេលជាមួយគ្នានេះ ការអះអាងរបស់លោក Hanegbi ក៏កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ជាង ៩,៦០០ នាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ អតីតមេទ័ពកំពូល អ៊ីរ៉ង់ ថា ទីក្រុងតេហេរ៉ង់ជួយក្រុមហាម៉ាស់ទាំងតិចនិក និងផ្នែកហិរញ្ញវត្ថុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម