ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលសង្គ្រាមហាម៉ាស់-អ៊ីស្រាអែល! បុរសវ័យចំណាស់ ចាក់២៦កាំបិត សម្លាប់ក្មេងប្រុសមូស្លីមអាយុ៦ឆ្នាំ នៅអាមេរិក
បុរសអាយុ៧១ឆ្នាំនៅទីក្រុង Chicago បានស្រែកថា “អ្នកកាន់សាសនាឥស្លាមត្រូវតែស្លាប់” មុនពេលចាក់ក្មេងប្រុសអាមេរិក-ប៉ាឡេស្ទីនអាយុ៦ឆ្នាំស្លាប់ ហើយបណ្តាលឲ្យម្តាយរបស់គាត់អាយុ៣២ឆ្នាំរងរបួស នៅក្នុងសោកនាដកម្មដែលទទួលឥទ្ធិពលពីសង្គ្រាមហាម៉ាស់-អ៊ីស្រាអែល។

កុមារា Wadea Al-Fayoume ត្រូវបានប្រកាសថា ស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីបុរសវ័យចំណាស់ឈ្មោះ Joseph M. Czuba ចាក់ចំនួន ២៦កាំបិត។ នេះបើយោងតាមការធ្វើកោសល្យវិច័យកាលពីថ្ងៃអាទិត្យទី១៥ខែតុលា។
ការិយាល័យតម្រួតតំបន់ Will County បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកស៊ើបអង្កេត អាចកំណត់បានថា ជនរងគ្រោះទាំងពីរនាក់នៅក្នុងការវាយប្រហារដ៏ឃោរឃៅនេះ បានក្លាយជាគោលដៅរបស់ជនសង្ស័យ ដោយសារតែពួកគេជាជនមូស្លីម និងដោយសារជម្លោះមជ្ឈិមបូព៌ា ដែលកំពុងបន្តពាក់ព័ន្ធក្រុមហាម៉ាស់និងអ៊ីស្រាអែល”។

ប៉ូលិសបានចោទប្រកាន់ជនដៃដល់ពីបទឃាតកម្មកម្រិតទី១ ប៉ុនប៉ងមនុស្សឃាតកម្រិតទី១ ឧក្រិដ្ឋកម្មស្អប់ខ្ពើម២ករណី និងមានស្ថានទម្ងន់ទោសដោយអាវុធបណ្តាលឲ្យមនុស្សស្លាប់។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី ចូ បៃដិន ក៏បានធ្វើអត្ថាធិប្បាយអំពីការស្លាប់នេះផងដែរ ដោយនិយាយថា “នៅអាមេរិក គ្មានកន្លែងសម្រាប់ការស្អប់ខ្ពើមនរណាម្នាក់នោះទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ