ព័ត៌មានអន្ដរជាតិ
ថៃ ដឹកពលរដ្ឋខ្លួន ១៣០នាក់ទៀត ចេញពី អ៊ីស្រាអែល
ក្រុមទី៤នៃជនជាតិថៃចំនួន១៣០នាក់ ដែលដឹកតាមយន្តហោះរបស់កងទ័ពថៃ Airbus 340-500 ចេញពីប្រទេសអ៊ីស្រាអែល បានមកដល់អាកាសយានដ្ឋានដុនមឿង នៃទីក្រុងបាងកកហើយ កាលពីព្រឹកថ្ងៃចន្ទទី១៦ខែតុលា។

បុរស១២៧នាក់ ស្ត្រី២នាក់ និងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ បានឆ្លងកាត់ការត្រួតពិនិត្យផ្នែកអន្តោប្រវេសន៍ និងវេជ្ជសាស្ត្រនៅអាកាសយានដ្ឋាន មុនពេលបញ្ជូនទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ដើម្បីពិនិត្យរាងកាយ។ បន្ទាប់មក ពួកគេនឹងត្រូវអនុញ្ញាតឲ្យវិលត្រលប់ទៅស្រុកកំណើតរៀងៗខ្លួន។
ក្នុងចំណោមអ្នកទាំងនោះ មានម្នាក់ត្រូវរបួសជើង និងបាក់ដៃ ហើយទទួលការវះកាត់។ ប្រាំនាក់ផ្សេងទៀតមានជំងឺផ្តាសាយ ប៉ុន្តែធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Sutin Klungsang បានទៅទទួលស្វាគមន៍អ្នកទាំងអស់ ហើយជើងហោះហើរបន្ទាប់របស់កងទ័ពអាកាស ដើម្បីទៅទទួលយកជនជនជាតិថៃបន្ថែមទៀត នឹងធ្វើឡើងនៅថ្ងៃពុធទី១៨ខែតុលា។
សូមបញ្ជាក់ ជនជាតិថៃជាង៧០០០នាក់ បានដាក់ពាក្យសុំធ្វើមាតុភូមិនិវត្តន៍។ ជនជាតិថៃ ២៨នាក់ត្រូវគេជឿថាបាត់បង់ជីវិតនិង១៧នាក់ កំពុងត្រូវបានក្រុមហាម៉ាស់ ឃុំឃាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារអាកាស បាក់អគារ សង្កត់មនុស្សជាង១០០០នាក់ នៅហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ