Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសរបស់លោក Joko Widodo មិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតជា ប្រធានាធិបតី ឥណ្ឌូណេស៊ី

បានផុស

នៅ

តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះបានទាត់ចោលញត្តិមួយចំនួនដែលទាមទារឲ្យមានការកាត់បន្ថយអាយុអប្បបរមាសម្រាប់បេក្ខជនឈរឈ្មោះជាប្រធានាធិបតី និងអនុប្រធានាធិបតីមកត្រឹម ៣៥ ឆ្នាំ ខណៈវាក៏ជាការបិទផ្លូវសម្រាប់កូនប្រុសលោកប្រធានាធិបតី Joko Widodo មិនឲ្យឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការបានប្រកាសសេចក្ដីសម្រេចថា ច្បាប់សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី និងអនុប្រធានាធិបតី គឺនៅរក្សាដដែល ពោលបេក្ខជនត្រូវមានអាយុចាប់ពី ៤០ ឆ្នាំឡើង ខណៈកូនប្រុសរបស់លោកប្រធានាធិបតីឈ្មោះ Gibran Rakabuming Raka ដែលបច្ចុប្បន្នជាអភិបាលក្រុង Surakarta មានអាយុ ៣៦ ឆ្នាំកាលពីថ្ងៃទី១ ខែតុលា ។

ទន្ទឹមនោះ សេចក្តីសម្រេចនេះក៏កើតមានឡើង ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Joko Widodo ក្នុងការបន្តកសាង ក៏ដូចជារក្សាឥទ្ធិពលឆាកនយោបាយ បន្ទាប់ពីចាកចេញពីតំណែង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានតុលាការលោក Anwar Usman ដែលត្រូវជាបងប្អូនថ្លៃរបស់លោកប្រធានាធិបតី Joko Widodo ​បាន​និយាយ​ថា ​ការ​កំណត់​អាយុ ​គឺ​អាស្រ័យ​លើ​សមាជិក​សភា​ឥណ្ឌូណេស៊ី ហើយ​​ញត្តិ​នោះ​មិន​មាន​ហេតុផល​តាម​ច្បាប់​នោះទេ ។

គួរបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទី ៣ របស់ពិភពលោកមួយនេះគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបោះឆ្នោតសកលក្នុងពេលតែមួយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី នឹងត្រូវចុះឈ្មោះជាផ្លូវការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ចិន ថ្កោលទោស អ៊ីស្រាអែល ថា សកម្មភាពការពារខ្លួនប្រឆាំងក្រុមហាម៉ាស់ គឺលើសពេកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម