Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ ចូលរួម​ជាមួយ​ ចិន​​ ​ផ្អាក​​នាំ​ចូល​អាហារ​សមុទ្រ​ពី​ ជប៉ុន

បានផុស

នៅ

អាជ្ញាធររុស្ស៊ីបាននិយាយថា រុស្ស៊ីកំពុងចូលរួមជាមួយប្រទេសចិនក្នុងការរឹតបន្តឹងការនាំចូលផលិតផលនេសាទរបស់ជប៉ុន ដែលបានចាប់ផ្តើមពីកាលពីថ្ងៃចន្ទ ទី១៦ ខែតុលាតទៅ ដោយសារតែការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

រុស្ស៊ីបានប្រកាសទៀតថា ការរឹតបន្តឹងនឹងធ្វើឡើងរហូតដល់មានព័ត៌មានចាំបាច់ស្តីពីសុវត្ថិភាពនៃអាហារសមុទ្រ ជប៉ុនត្រូវបានផ្តល់ជូន និងវិភាគដោយនិយតកររុស្ស៊ី ប៉ុន្តែការរឹតបន្តឹងនេះគឺបានចែកដាច់ពីគ្នារវាងការចែកចាយផលិតផលសមុទ្រ និងផលិតផលកែច្នៃរបស់ជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនេះដែរ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្លាប់បាននិយាយហើយថា វាគឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ដូច្នេះនឹងមិនមានផលប៉ះពាល់អ្វីដល់អាហារសមុទ្រនោះទេ ។

គួរបញ្ជាក់ថា ​ចិន​បាន​ផ្អាក​ការ​នាំ​ចូល​អាហារ​សមុទ្រ​ពី​ប្រទេស​ជប៉ុន​កាល​ពី​ចុង​ខែ​សីហា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហូរទឹកសំណល់ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ខណៈបច្ចុប្បន្ន រដ្ឋាភិបាល​ជប៉ុន​បាន​និង​កំពុង​ជំរុញ​ក្រុង​ប៉េកាំង​ឲ្យដក​ការ​ផ្អាក​ការ​នាំ​ចូល​នេះផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៣ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម