Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន រិះគន់ក្រុមហាម៉ាស់ ជុំវិញការវាយប្រហារទៅលើអ៊ីស្រាអែល

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃទី១៥ ខែតុលា បានចេញផ្សាយការអត្ថាធិប្បាយមួយ ដោយដកស្រសង់សម្ដីប្រធានាធិបតី Mahmoud Abbas ដែលបានរិះគន់ក្រុម Hamas ជុំវិញសកម្មភាពរបស់ក្រុមនេះទៅលើប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយដែលចុះផ្សាយដោយគេហទំព័រ Wafa បានកើតឡើងក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទរវាងលោកប្រធានាធិបតី Abbas និងប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ។ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយលុកដ៏សាហាវរបស់ពួកហាម៉ាស់ឆ្លងកាត់ទីក្រុងនានារបស់អ៊ីស្រាអែល។

របាយការណ៍ដើមរបស់ Wafa ស្តីពីការអំពាវនាវរបស់លោក Abbas បានសរសេរថា ប្រធានាធិបតី Abbas មិនគាំទ្រគោលនយោបាយ និងសកម្មភាពរបស់ក្រុមហាម៉ាស់ចំពោះអ៊ីស្រាអែលឡើយ ហើយទង្វើរបស់ក្រុមនេះមិនតំណាងឱ្យប្រជាជនប៉ាឡេស្ទីននោះទេ។ ចំណែកគោលនយោបាយ កម្មវិធី និងការសម្រេចចិត្តរបស់អង្គការរំដោះប៉ាឡេស្ទីន​ (PLO) ទើបស្របច្បាប់ និងតំណាងឱ្យប្រជាជនប៉ាឡេស្ទីនពិតប្រាកដ។

យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយមក សេចក្ដីថ្លែការណ៍របស់ប្រធានាធិបតីបានកែតម្រូវ ដោយលុបចោលការរិះគន់ក្រុមហាម៉ាស់វិញ។ ពេលនេះ​មិន​ទាន់​ដឹង​ច្បាស់​ថា​ហេតុអ្វី​បាន​ជាសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីត្រូវកែវិញឡើយ ​ហើយពុំមានការអត្ថាធិប្បាយឆ្លើយតបពីការិយាល័យរបស់លោក Abbas ឬដោយគេហទំព៍រ Wafa  ឬក្រុម Hamas នោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ចិន ថ្កោលទោស អ៊ីស្រាអែល ថា សកម្មភាពការពារខ្លួនប្រឆាំងក្រុមហាម៉ាស់ គឺលើសពេកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម