Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ក្រុមហាម៉ាស់ បញ្ចេញវីដេអូដំបូង បង្ហាញពីស្ថានភាពចំណាប់ខ្មាំង

បានផុស

នៅ

នៅទីបំផុតសម្ព័ន្ធចលនាហាម៉ាស់គឺកងពលតូច al-Qassam បានបញ្ចេញវីដេអូមួយ  បង្ហាញពីចំណាប់ខ្មាំងម្នាក់ ដែលក្រុមនេះ ចាប់ទៅពីអ៊ីស្រាអែល ហើយកំពុងឃុំខ្លួននៅតំបន់ហ្គាហ្សា។

នេះគឺជាវីដេអូចំណាប់ខ្មាំងទី១ ដែលត្រូវបានបញ្ចេញដោយចលនាហាម៉ាស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ វាយប្រហារប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។ អ៊ីស្រាអែល​និយាយ​ថា មនុស្សចំនួន១៩៩នាក់ ​កំពុង​ត្រូវ​បាន​ឃុំឃាំង​នៅ​ហ្គាហ្សា។

ក្នុង​វីដេអូ​នោះ នារី​​ម្នាក់​និយាយ​ថា ​នាង​ឈ្មោះ Maya Shem ​អាយុ២១ឆ្នាំ មក​ពីទីប្រជុំជន Shoham ក្នុង​ប្រទេស​អ៊ីស្រាអែល។ នាងនិយាយថា នាងត្រូវក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងនៅឯពិធីជប់លៀងមួយក្នុងប្រទេសអ៊ីស្រាអែល ហើយបានអង្វរករសុំឲ្យជួយរំដោះនាង។

ក្នុងវីដេអូនោះ ក៏មានបង្ហាញ​ទាំង​វីដេអូ​ស្ត្រី​ដដែលនេះ ​ទទួល​ការ​ព្យាបាល​របួស​ដៃផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍មួយ, កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា Maya ពិតជាត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់មែន ហើយនិយាយថា ពួកគេកំពុងទាក់ទងជាមួយគ្រួសាររបស់នាង៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក បៃដិន នឹងក្លាយ ជា ប្រមុខរដ្ឋ ដំបូងគេ ដែលធ្វើ ទស្សនកិច្ច អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមជាមួយក្រុមហាម៉ាស់ ផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម