ព័ត៌មានអន្ដរជាតិ
ណាសា ជោគជ័យបាញ់បង្ហោះយានអវកាស ទៅកាន់អាចម៍ផ្កាយ ដែលមានតម្លៃ សមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី
អង្គការណាសា បានចាប់ផ្តើមបេសកកម្មដោយជោគជ័យ ដើម្បីទៅរុករកអាចម៍ផ្កាយមួយ ដែលគេជឿថា តម្លៃរបស់វា អាចធ្វើឲ្យមនុស្សគ្រប់រូបនៅលើផែនដី ក្លាយជាមហាសេដ្ឋីបាន។

កាលពីឆ្នាំមុន ទីភ្នាក់ងារអវកាសបានបញ្ជាក់ថា ខ្លួនគ្រោងនឹងរុករកអាចម៍ផ្កាយ 16 Psyche ដែលផ្សំឡើងពីលោហធាតុស្រដៀងនឹងវត្ថុនៅក្នុងស្នូលនៃភពផែនដីយើងផ្ទាល់ ដូចជាដែក នីកែល និងមាសជាដើម។
ចន្លោះពី ៣០ ទៅ ៦០% នៃបរិមាណសរុបរបស់អាចម៍ផ្កាយ Psyche ត្រូវបានគេគិតថា បង្កើតឡើងនៅលើលោហៈ ដែលផ្តល់ឲ្យវានូវតម្លៃប៉ាន់ស្មានប្រមាណ ១០ ០០០ ពាន់កោដិដុល្លារ ។

អ្នកស្រាវជ្រាវបានឲ្យដឹងថា បើសិនជាគេយកមាសរបស់អាចម៍ផ្កាយនេះមកចែកស្មើៗគ្នាដល់មនុស្សទាំងអស់លើពិភពលោក មនុស្សម្នាក់ៗនឹងទទួលបានទ្រព្យស្មើនឹង ១ ៤០០ លានដុល្លារ។
ឥឡូវនេះ បេសកកម្មរុករកអាចម៍ផ្កាយ បានដំណើរការដោយជោគជ័យហើយ បន្ទាប់ពីយាន SpaceX Falcon Heavy ហោះចេញពីស្ថានីយ Space Launch Complex 39A កាលពីប៉ុន្មានថ្ងៃមុន។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការ ណាសា មិនមានគម្រោងប្រមូលលោហៈដ៏មានតម្លៃទាំងនោះមកវិញទេ ដោយណាសា ធ្វើដំណើរទៅកាន់អាចម៍ផ្កាយនេះ ដើម្បីតែសិក្សាអំពីស្នូលភព និងរបៀបបង្កើតភពប៉ុណ្ណោះ។
យានអវកាសនេះ នឹងត្រូវធ្វើដំណើរក្នុងចម្ងាយ៣.៥ពាន់លានគីឡូម៉ែត្រ ដើម្បីទៅដល់អាចម៍ផ្កាយ ហើយមិនត្រូវបានគេរំពឹងថានឹងទៅដល់ 16 Psyche ទេ រហូតដល់ខែកក្កដា ឆ្នាំ ២០២៩ឯណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JOE
ចុចអាន៖ ឆ្នាំនេះ ណាសា បញ្ជូនយានឆ្ពោះទៅ អាចម៍ផ្កាយសម្បូរលោហធាតុ ដែលសមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ