ព័ត៌មានអន្ដរជាតិ
គូស្នេហ៍តៃវ៉ាន់ រើសទីលានចាក់សំរាមជាកន្លែងថត Pre-wedding ប្លែកពីគេ
កាលពីថ្ងៃទី ១៤ខែតុលា គេហទំព័រ Nextapple បានរាយការណ៍ដោយបង្ហាញអំពីគូស្នេហ៍តៃវ៉ាន់មួយគូ ទើបនឹងរៀបការថ្មីថ្មោង ហើយបានសម្រេចចិត្តរើសទីលានចាក់សំរាមជាកន្លែងដែលពួកគេថត Pre-Wedding ។

រូបភាពនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ដោយបង្ហាញពីទិដ្ធភាពក្នុងទីក្រុង Puli និងបានជំរុញមានការជជែកដេញដោលយ៉ាងក្តៅគគុក។ អ្នកនិយមលេងអ៊ីនធឺណិតមានការងឿងឆ្ងល់ មនុស្សជាច្រើនបានស្មានថាគូស្វាមីភរិយាថ្មីថ្មោងប្រហែលជាអ្នកស្រលាញ់បរិស្ថាន។ ស្របពេលដែលមនុស្សមួយចំនួនបានចំអកថា វាជានិមិត្តរូបនៃអារម្មណ៍ចម្រុះនៅក្នុងអំឡុងពេលក្រោយពិធីមង្គលការ។
ទីតាំងត្រូវបានជ្រើសរើសជាភ្នំសំរាម បានក្លាយជាការជជែកតាមអ៊ីនធឺណិតនៅតៃវ៉ាន់ រឿងនេះបានធ្វើឲ្យក្រុមអ្នកលេងអ៊ីនធឺណិតជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាគូស្នេហ៍មួយគូនេះជ្រើសរើសកន្លែងដ៏រញ៉េរញ៉ៃ និងមានក្លិនស្អុយបែបនេះ ដើម្បីថតរូបអាពាហ៍ពិពាហ៍របស់ពួកគេ។
ទោះយ៉ាងណាក៏ដោយ កូនក្រមុំឈ្មោះ Xue បានចេញមកឆ្លើយ រួមនឹងការពន្យល់ពីមូលហេតុនៅពីក្រោយនោះ។ នាងនិងមិត្តប្រុសបានធ្វើដំណើរពីតៃប៉ិទៅក្រុង Puli ដើម្បីថតរូបអាពាហ៍ពិពាហ៍នៅថ្ងៃទី ១៤ តុលា។ ដំបូងឡើយ អ្នកថតរូបគិតថានាងនិយាយលេង។ អ្នកបើកបរក៏និយាយដែរថា គាត់បាននាំមនុស្សទៅថតរូបអាពាហ៍ពិពាហ៍អស់រយៈពេល ៣០ ឆ្នាំមកហើយ ប៉ុន្តែគាត់មិនដែលជួបអ្នកណាដែលចង់ថតរូបក្នុងគំនរសំរាមនោះទេ។
ក្នុងនោះផងដែរ នាងក៏បានថ្លែងអំណរគុណចំពោះមិត្តប្រុសរបស់នាងដែលតែងតែគាំទ្រគំនិតនេះយ៉ាងសកម្ម។ ចំពោះហេតុផលដែលជ្រើសរើសថតរូបអាពាហ៍ពិពាហ៍នោះ នៅលើភ្នំសំរាមកូនក្រមុំពន្យល់ថា បញ្ហាផ្ទុះសំរាមកើតឡើងនៅតាមបណ្តាស្រុក និងក្រុងជាច្រើន។ វាមិនត្រឹមតែជាបញ្ហាតែមួយគត់សម្រាប់ទីក្រុង Puli ប៉ុណ្ណោះទេ។ បរិមាណសំរាមនៅតៃវ៉ាន់កំពុងកើនឡើងជារៀងរាល់ឆ្នាំ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកចិត្តទុកដាក់លើបញ្ហានេះ និងដំណើរការ រួមគ្នាកាត់បន្ថយបរិមាណសំរាម ។
យ៉ងណាមិញ កូនក្រមុំនិយាយដោយស្មោះថា ទោះបីជាមានក្លិនខ្លាំងនៅកន្លែងចាក់សំរាមក៏ដោយ តែនាងសង្ឃឹមថារូបថតនឹងនាំមកនូវការយកចិត្តទុកដាក់ចំពោះបញ្ហាកាកសំណល់លើស ហើយនឹងលើកទឹកចិត្តមនុស្សឲ្យបង្កើតសំរាមតិច និងជួយរក្សាភាពស្រស់ស្អាតរបស់តៃវ៉ាន់៕

ប្រែសម្រួល សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ