ព័ត៌មានអន្ដរជាតិ
អ្នកប្រើប្រាស់ iPhone 15 រៀបរាប់ពីបញ្ហាឆេះអេក្រង់ ឡើងកម្ដៅ និងឆាប់អស់ថ្ម
ចាប់តាំងពីទូរសព្ទ iPhone 15 ចេញលក់មក វាហាក់ដូចជាមានបញ្ហារៀងរាល់សប្ដាហ៍រួមមាន ការឡើងកម្ដៅ ឆាប់អស់ថ្ម និងបញ្ហាឆេះអេក្រង់ទៀតផង ។

ការឆេះអេក្រង់ ជាបញ្ហាធ្ងន់ធ្ងរ និងកម្រណាស់សម្រាប់ iPhone ប៉ុន្តែថ្មីៗនេះអតិថិជនរបស់ក្រុមហ៊ុន Apple បានចែករំលែករូបភាពទូរសព្ទ iPhone 15 ដែលទើបនឹងទិញរាប់ពាន់ដុល្លារឆេះអេក្រង់ ។
មកទល់ពេលនេះ មានតែ iPhone 15 Pro Max ដែលថ្លៃជាងគេប៉ុណ្ណោះ ទើបមានបញ្ហាឆេះអេក្រង់ ហើយចំណែកឯបញ្ហាកម្ដៅ និងឆាប់អស់ថ្មវិញ ក៏នៅតែបន្តកើតឡើងជាច្រើនករណីដដែល ព្រោះការជួសជុលកំហុស iOS 17 នឹងមិនកាត់បន្ថយកម្ដៅសីតុណ្ហភាពរបស់ iPhone នោះទេ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple រកចំណូលបានជាង ៤២ ពាន់លានដុល្លារឯណោះ សម្រាប់ឆ្នាំទីពីរជាប់គ្នានៅប្រទេស វៀតណាម ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រុមហ៊ុន Apple ប្រាប់ពីបញ្ហាបណ្ដាលឱ្យ iPhone 15 ឡើងកម្ដៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ