Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល សុំ អាមេរិក ១០ ពាន់លានដុល្លារសម្រាប់ជំនួយយោធា

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់កាសែត New York Times បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែលបានស្នើសុំសហរដ្ឋអាមេរិកនូវជំនួយយោធាបន្ទាន់ក្នុងទំហំទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារ ដើម្បីប្រើសម្រាប់ការវាយបកទៅកាន់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានព្រឹទ្ធសភាអាមេរិកលោក Chuck Schumer បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យថា សមាជិកសភាអាមេរិកក៏បានពិភាក្សាអំពីការផ្តល់ជំនួយនេះផងដែរ ដោយក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធខែលការពារមីស៊ីល Iron Dome, គ្រាប់បែកទម្លាក់ពីលើអាកាស JDAM ក៏ដូចជាគ្រាប់កាំភ្លើងទំហំ ១៥៥ មិល្លីម៉ែត្រជាដើម ។

ទន្ទឹមនោះ កាសែត New York Times បានរាយការណ៍ទៀតថា កញ្ចប់ជំនួយបច្ចុប្បន្នត្រូវបានដាក់ទៅកាន់សភារួចហើយដើម្បីឲ្យសភាធ្វើការត្រួតពិនិត្យ និងសម្របសម្រួលជាមួយសេតវិមាន ហើយកញ្ចប់ជំនួយនេះក៏នឹងរួមបញ្ចូលផងដែរនូវមូលនិធិសម្រាប់អ៊ុយក្រែន តៃវ៉ាន់ និងព្រំដែនអាមេរិក-ម៉ិកស៊ិក ។

ស្របពេលជាមួយគ្នានេះ ការស្នើសុំជំនួយរបស់អ៊ីស្រាអែលក៏កើតមានឡើង ចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទស្សនកិច្ចទៅជួបលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈតាមការគ្រោងទុកគឺថ្ងៃទី១៨ ខែតុលានេះ ។

គួរបញ្ជាក់ថា ក្រុមហាម៉ាស់បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ហើយភាគច្រើនជាជនស៊ីវិល ។ ចំណែកនៅតំបន់ហ្គាហ្សាវិញ ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៨០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់ ខណៈមនុស្ស​ជិត ១ ម៉ឺននាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ អ៊ីស្រាអែល ថា គ្មានផ្លូវចរចាជាមួយក្រុមហាម៉ាស់ដើម្បីរំដោះចំណាប់ខ្មាំង ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម