Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្រមានថា តំបន់ហ្គាហ្សាអាចក្លាយជាកន្លែងកប់ខ្មោចទាហាន អ៊ីស្រាអែល

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានព្រមានថា “ប្រសិនបើអង្គភាព Zionist របស់អ៊ីស្រាអែលសម្រេចចិត្តសម្រុកចូលទៅក្នុងតំបន់ហ្គាហ្សាមែននោះ មេដឹកនាំចលនាតស៊ូរបស់ក្រុមហាម៉ាស់ នឹងប្រែក្លាយតំបន់មួយនេះទៅជាកន្លែងកប់ខ្មោចរបស់ទាហានអ៊ីស្រាអែល” ។

លោក Hossein Amir-Abdollahian

លោក Amir-Abdollahian លើកឡើងទៀតថា “ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ឈប់ការវាយប្រហារតាមអាកាស ក៏ដូចជាមិនអាចទប់ស្កាត់ការវាយលុកតាមដីគោករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាបានទេនោះ ហានិភ័យនៃជម្លោះនឹងផ្ទុះឡើងដោយមិនអាចគ្រប់គ្រងបានឡើយ ដោយសារតែមានអ្នកប្រយុទ្ធក្នុងតំបន់ជាច្រើនផ្សេងទៀតក៏ចូលរួមក្នុងសង្គ្រាមមួយនេះផងដែរ” ។

លោករដ្ឋមន្ត្រីបានប្រាប់សារព័ត៌មាន Al Jazeera ថា “ប្រសិនបើវិធានការណ៍សំដៅបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលភ្លាមៗ ដែលកំពុងសម្លាប់កុមារនៅតំបន់ហ្គាហ្សាស្ទ្រីប បញ្ចប់ដោយការជាប់គាំងនោះ ច្បាស់ណាស់វានឹងមានលទ្ធភាពខ្ពស់ដែលថា រណសិរ្សរួបរួមជាតិជាច្រើនទៀតនឹងបើកក្បាលកាណុងហើយ ជាពិសេសសាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នឹង​មិន​ថយ​ក្រោយ​លើ​គោលការណ៍ ក៏ដូចជា​តម្លៃ​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ប្រទេស​ប៉ាឡេស្ទីន​ឡើយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិតំបន់ហ្គាហ្សានេះដែរ លោក Amir-Abdollahian ក៏បានពិភាក្សាអំពី “ស្ថានភាពរសើបនៅក្នុងតំបន់” ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ ។ លោកបានស្នើឲ្យចិនប្រើប្រាស់សំឡេងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការស្លាប់ និងការឈឺចាប់របស់ពលរដ្ឋតំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ច្រករបៀងមនុស្សធម៌ ។

គួរបញ្ជាក់ថា ក្រុមហាម៉ាស់បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ហើយភាគច្រើនជាជនស៊ីវិល ។ ចំណែកនៅតំបន់ហ្គាហ្សាវិញ ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៨០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់ ខណៈមនុស្ស​ជិត ១ ម៉ឺននាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ៊ីស្រាអែល សុំ អាមេរិក ១០ ពាន់លានដុល្លារសម្រាប់ជំនួយយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៨ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម