Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនទ័ព ២០០០នាក់ទៅ អ៊ីស្រាអែល

បានផុស

នៅ

CNN រាយការណ៍ថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន២០០០នាក់ ទៅកាន់ឆ្នេរសមុទ្រអ៊ីស្រាអែល ដើម្បីបង្ហាញកម្លាំងនៅក្នុងតំបន់។ ចំណាត់ការនេះកើតឡើងចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងខែនេះ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹកនាំដោយអង្គភាពបេសកកម្មដែនសមុទ្រទី២៦ កងកម្លាំងឆ្លើយតបយ៉ាងរហ័ស កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលតាមនាវា USS Bataan ដែលជានាវាវាយប្រហារ ធ្លាប់ឈរជើងនៅឈូងសមុទ្រអូម៉ង់។

ការដាក់ពង្រាយកងទ័ពជើងទឹកនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណងផ្ញើសារកំញើញអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា ហើយថ្មីៗនេះ នាវាចម្បាំងអាមេរិកមួយចំនួន ក៏បានល្បាតដែនទឹកក្បែរសាធារណរដ្ឋឥស្លាមផងដែរ។

(រូបថត៖ AFP)

ដោយឡែក កាលពីថ្ងៃអាទិត្យទី១៥ខែតុលា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យទាហាន ២០០០នាក់ផ្សេងទៀត ត្រៀមលក្ខណៈសម្រាប់បេសកកម្មជំនួយផ្នែកវេជ្ជសាស្ត្រ និងភស្តុភារ ក្នុងប្រទេសអ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា បទបញ្ជានេះមិនមែនធានាអំពីការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល វាយឆ្មក់អាកាស សម្លាប់មនុស្សជាង ៧០នាក់ នៅ ហ្គាហ្សាភាគខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម