ព័ត៌មានអន្ដរជាតិ
តុលាការកំពូល ឥណ្ឌា បដិសេធមិនព្រមធ្វើច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា
តុលាការកំពូលរបស់ប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះមិនអនុញ្ញាតឲ្យមានច្បាប់រៀបអាពាហ៍ពិពាហ៍មនុស្សស្រលាញ់ភេទដូចគ្នាបាននោះទេ ហើយអ្នកដែលមានសិទ្ធិបង្កើតច្បាប់នេះ គឺមានតែសភាប៉ុណ្ណោះ ។

កៅអីចៅក្រមចំនួន ៥ ដែលដឹកនាំដោយប្រធានចៅក្រមនៃប្រទេសឥណ្ឌា លោក D Y Chandrachud បានបង្ហាញពីទឡ្ហីករណ៍ក្នុងសំណុំរឿងពាក់ព័ន្ធមួយចំនួនចន្លោះខែមេសា និងឧសភាឆ្នាំនេះ ហើយបានប្រកាសសាលក្រមរបស់ខ្លួននៅថ្ងៃអង្គារ ។
ចំពោះសំណុំរឿងនេះ ចៅក្រម ២ នាក់ក្នុងចំណោមចៅក្រម ៤ រូបផ្សេងទៀតបានយល់ព្រមជាមួយលោក Chandrachud ដោយបដិសេដមិនឲ្យមានការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាឡើយ ខណៈចៅក្រម ២ រូបផ្សេងទៀត មិនមានមតិអ្វីនោះទេ ។

សេចក្តីសម្រេចរបស់តុលាការនេះ ធ្វើឡើងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីការកាត់ក្តីជាប្រវត្តិសាស្រ្តឆ្នាំ ២០១៨ នៅពេលដែលតុលាការកំពូលបានលុបចោលការហាមប្រាមលើការរួមភេទរបស់បុរសស្រឡាញ់ភេទដូចគ្នា ខណៈនៅតំបន់អាស៊ី មានតែកោះតៃវ៉ាន់ និងនេប៉ាល់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យមានច្បាប់ស្រលាញ់ភេទដូចគ្នា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល