ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ចាយពេល ៤ ឆ្នាំទើបរៀបបានក្បួនវាយប្រហារ អ៊ីស្រាអែល
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់បានចំណាយពេលរៀបចំ ក៏ដូចជាអនុវត្តប្រតិបត្តិការ “Al-Aqsa Flood” រហូតដល់ទៅ ៤ ឆ្នាំឯណោះ ទើបសម្រេចក្បួនវាយប្រហារមិនធ្លាប់មានទៅលើប្រទេសអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ។

របាយការណ៍នេះឲ្យដឹងទៀតថា ការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែលបានកត់សម្គាល់ពី “ការចាប់ផ្តើមនៃយុគសម័យថ្មី” នៅក្នុងការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ ហើយវាក៏បង្ហាញឲ្យឃើញពីការរៀបចំជើងព្រួលបានយ៉ាងណែន ជាពិសេសប្រសិទ្ធភាពនៃការស៊ើបការណ៍ចូលអ៊ីស្រាអែលរបស់ក្រុមប្រដាប់អាវុធមួយនេះ ។
មិនតែប៉ុណ្ណោះ ក្រុមហាម៉ាស់តែងតែប្រកាសធ្វើសមយុទ្ធប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ ២០២០ មក ហើយក្នុងនោះពួកគេបានអនុវត្តសេណារីយ៉ូនៃការវាយប្រហារផ្សេងៗគ្នា ។ ក្រោយលំហាត់ទាំងនោះហើយ ក្រុមប្រដាប់អាវុធមួយនេះបានបង្កើតមជ្ឈមណ្ឌលបញ្ជាការបង្រួបបង្រួម, អនុវត្តសកម្មភាពរួមគ្នាជាមួយក្រុមប្រដាប់អាវុធផ្សេងៗគ្នា និងបង្កើនសមត្ថភាពប្រយុទ្ធយ៉ាងខ្លាំងក្លាផងដែរ ។

ទន្ទឹមនោះ ក្រុមសកម្មប្រយុទ្ធមួយនេះក៏បានអនុវត្តការកែនទ័ព, ធ្វើសង្គ្រាមក្នុងទីក្រុង, ការរឹបអូសការតាំងទីលំនៅរបស់សត្រូវ និងកន្លែងយោធា, ការលុកលុយតំបន់ឆ្នេរ ក៏ដូចជាប្រតិបត្តិការចុះចតជាដើម ។ អ្វីដែលសំខាន់ទៀតនោះ ក្រុមហាម៉ាស់បានយកចិត្តទុកដាក់ ជាពិសេសចំពោះយុទ្ធសាស្ត្រការពារខ្លួនពីការវាយលុយដោយប្រើគ្រាប់មីន រថក្រោះ យន្តហោះគ្មានមនុស្សបើក ប្រព័ន្ធប្រឆាំងមីស៊ីល និងអាវុធផ្សេងទៀតរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ។
ទីភ្នាក់ងារព័ត៌មាន Tasnim បានអះអាងទៀតថា នៅឆ្នាំនេះក្រុមហាម៉ាស់ក៏បានធ្វើសមយុទ្ធផងដែរ ហើយសមយុទ្ធនោះកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ មុនការវាយប្រហារពិតប្រាកដទៅលើអ៊ីស្រាអែល ។ អំឡុងពេលនោះ អាជ្ញាធរអ៊ីស្រាអែលមិនបានចាត់ទុកលំហាត់សមយុទ្ធនោះជាការបង្កហេតុ ឬសិក្សាយុទ្ធសាស្ត្រប្រយុទ្ធរបស់ក្រុមហាម៉ាស់ឲ្យបានហ្មត់ចត់ឡើយ ទើបរហែកសំណាញ់ការពារបែបនេះ ។

ចាប់តាំងពីពេលនោះមក ភាពតានតឹងបានផ្ទុះឡើងសារជាថ្មីនៅមជ្ឈិមបូព៌ា នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជិត ១ ម៉ឺននាក់បានរងរបួស ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ៊ីរ៉ង់ ព្រមានថា តំបន់ហ្គាហ្សាអាចក្លាយជាកន្លែងកប់ខ្មោចទាហាន អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?