Connect with us

ព័ត៌មានអន្ដរជាតិ

មីស៊ីលធ្លាក់ចំមន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្សជាង៦០០នាក់ របួសជិត ១០០០នាក់

បានផុស

នៅ

មនុស្សជាង៦០០នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង៩០០នាក់ទៀតរងរបួសនៅឯមន្ទីរពេទ្យ Al-Ahli Arab ក្នុង​តំបន់ ហ្គាហ្សា បន្ទាប់ពីការបាញ់មីស៊ីល កាល​ពី​ថ្ងៃ​អង្គារទី១៧ខែតុលា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល​បាន​បដិសេធ​ការ​វាយ​ប្រហារ​មន្ទីរពេទ្យនេះ តែ​ចោទ​ប្រកាន់​ថា នោះគឺជា​ការ​បាញ់​ខុស ​ពី​ក្រុម​ជីហាត​ឥស្លាម​ប៉ាឡេស្ទីន (PIJ) ទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ PIJ បានចោទប្រកាន់អ៊ីស្រាអែលថា ព្យាយាមបិទបាំងការសម្លាប់រង្គាលនេះ។

ក្រៅពីអ្នកជំងឺ មន្ទីរពេទ្យនេះ ក៏កំពុងផ្តល់ទីជម្រកដល់ជនស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់ ដែលកំពុងស្វែងរកការជ្រកកោនពីការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ផងដែរ។

(រូបថត៖ AP)

វេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីនម្នាក់នៅហ្គាហ្សា បានហៅការវាយប្រហារទៅលើមន្ទីរពេទ្យនេះ ថាជា “ការសម្លាប់រង្គាល” ខណៈតំណាងអឌ្ឍចន្ទក្រហមនៅតំបន់ West Bank ចាត់ទុកវាថាជា “អំពើប្រល័យពូជសាសន៍” និង “ឧក្រិដ្ឋកម្មសង្គ្រាម”។

មន្ទីរពេទ្យ Al-Ahli Arab ត្រូវបានបង្កើតឡើងដោយមូលនិធិ Church of England ក្នុងឆ្នាំ ១៨៨២ ហើយបច្ចុប្បន្នគ្រប់គ្រងដោយ Episcopal Diocese of Jerusalem។

(រូបថត៖ AFP)

អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បើកការលុកលុយថ្ងៃទី៧ខែតុលា ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលជាង១៣០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តើក្រុមហាម៉ាស់ បានលុយពីណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម