ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ប្រកាសពីការស្លាប់មេទ័ពកំពូលផ្នែកគ្រប់គ្រងអាវុធ
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែតុលាថា មេដឹកនាំកំពូលម្នាក់នៃសម្ព័ន្ធក្រុមប្រដាប់អាវុធរបស់ខ្លួនត្រូវបានសម្លាប់ក្នុងអំឡុង ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។

ចលនាហាម៉ាស់ និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ayman Nofal សមាជិកនៃក្រុមប្រឹក្សាយោធាទូទៅ និងជាមេបញ្ជាការនៃបញ្ជាការកណ្តាល Al-Qassam ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជ្រោយ ហ្គាហ្សា។
ស្របពេលជាមួយគ្នានោះ ដោយបញ្ជាក់ពីការសម្លាប់របស់គាត់នេះដែរ, យោធាអ៊ីស្រាអែលបានហៅលោក Nofal ថាជា ឥស្សរជនលេចធ្លោបំផុតមួយរូប នៅក្នុងក្រុមហាម៉ាស់។

លោក Nofal គឺជាអតីតប្រធានស៊ើបការណ៍យោធារបស់ក្រុមហាម៉ាស់ ដែលបានចូលរួមក្នុងការផលិតអាវុធ និងបញ្ជាឲ្យបាញ់គ្រាប់រ៉ុកកែតទៅលើប្រទេសអ៊ីស្រាអែល។ លោក Nofal ក៏ជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការចាប់ពង្រត់ទាហានឈ្មោះ Gilad Shalit ដែលត្រូវបានដោះលែងវិញនៅឆ្នាំ២០១១ បន្ទាប់ពីជាប់ឃុំខ្លួនអស់រយៈពេលជាង៥ឆ្នាំផងដែរ។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ខែតុលា ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅហ្គាហ្សា បានវាយប្រហារអ៊ីស្រាអែលដោយសម្លាប់មនុស្សជាង១៤០០នាក់ និងបង្កឲ្យមានការវាយប្រហារសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា សម្លាប់មនុស្សប្រហែល៣០០០នាក់នៅទីនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីស៊ីលធ្លាក់ចំមន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្សជាង៦០០នាក់ របួសជិត ១០០០នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ