Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបព្យុះភ្លៀងដ៏ធំមួយ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃរាយការណ៍ថា ព្យុះភ្លៀងដ៏ធំមួយ​ បានវាយប្រហាប្រទេសថៃនៅថ្ងៃពុធ ទី១៨ ខែតុលានេះ ខណៈភ្លៀងធ្លាក់ខ្លាំង ក៏បន្តធ្លាក់ឥតឈប់នៅតំបន់ភាគខាងជើង តំបន់កណ្តាល និងតំបន់ទីប្រជុំជននៃទីក្រុងបាងកក ផងដែរ។

(រូបថត៖ TimeOut)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ អាកាសធាតុត្រជាក់នឹងនៅតែបន្តគ្របដណ្តប់លើភាគខាងជើង ឦសាន និងតំបន់កណ្តាល ហើយក៏មានបាតុភូតព្យុះផ្គររន្ទះផងដែរ។

នៅភាគខាងជើង ៣០%នៃតំបន់នឹងជួបប្រទះព្យុះភ្លៀងដ៏ធំមួយ ដែលភាគច្រើននៅខេត្ត Mae Hong Son, Chiang Mai, Lampoon និងខេត្ត Tak។

ដោយឡែកនៅភូមិភាគឦសាន្ត នឹងជួបប្រទះផ្គររន្ទះនៅក្នុងតំបន់របស់ខ្លួនប្រមាណ១០% ពិសេសនៅក្នុងខេត្ត Amnat Charoen, Sisaket និង Ubon Ratchathani។

សម្រាប់ភាគកណ្តាល, ៣០%នៃតំបន់ជាពិសេសខេត្ត Nakhon Sawan, Uthai Thani, Kanchanaburi, Ratchaburi, Samut Songkhram និងខេត្ត Samut Sakhon នឹងប្រឈមមុខជាមួយព្យុះភ្លៀងដ៏ធំមួយដូចគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ ជួបព្យុះ វាយប្រហារ៣៥ខេត្ត ខណៈ បាងកក នឹងរងឥទ្ធិពលខ្លាំងជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម