Connect with us

ព័ត៌មានអន្ដរជាតិ

លោកសេដ្ឋាបង្កការភ្ញាក់ផ្អើលជាថ្មី ពាក់ស្រោមជើងពណ៌ផ្កាឈូកជួបលោកពូទីន

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ទើបតែ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃអង្គារ ទី១៧ ខែតុលានេះប៉ុណ្ណោះ។ ប៉ុន្តែជំនួបរវាងមេដឹកនាំទាំងពីររូប បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាញអ៉ិនធើណេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានបទជាច្រើនត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ដែលក្នុងនោះមួយគឺការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងប្រទេសថៃ និងរុស្ស៊ី រួមទាំងពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។ ប៉ុន្តែ​មាន​រឿង​មួយដែល​ធ្វើឲ្យអ្នក​លេង​អ៊ីនធឺណិត ជាពិសេស​មនុស្សទូទាំងពិភពលោកចាប់អារម្មណ៍​ដូចគ្នា​គឺ​ស្រោមជើង​លោកសេតថា បង្ហាញឲ្យឃើញពណ៌​ដ៏លេចធ្លោ​ក្នុងពេលដែលលោកស្លៀកឈុតពណ៌ខៀវ និង​ស្បែកជើង​ពណ៌​ខ្មៅ​។

ទន្ទឹមនោះទៀតសោត មនុស្សជាច្រើនបានយករូបភាពមេដឹកនាំថ្មីរបស់ប្រទេសថៃ ជួបជាមួយប្រធានាធិបតី​រុស្ស៊ីមកបង្ហោះលើបណ្ដាញអ់ីនធើណេតព្រោងព្រាត ដោយក្នុងនោះមានទាំងអ្នកបញ្ចេញមតិថា នេះគ្រាន់តែជាចំណង់ចំណូលចិត្តរបស់លោកតែប៉ុណ្ណោះ។

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​និយាយ លោកពូទីន ជួបនាយករដ្ឋមន្ត្រីថៃ ប៉ុន្តែស្រោមជើងពណ៌ផ្កាឈូកដូចមនុស្សស្រី។ ចំណែកអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់​ទៀត មកពីប្រទេសបង់ក្លាដែសបានបង្ហោះថា “អ្នកលេងអ៊ីនធឺណេតកំពុងឆ្ងល់ថា តើមេដឹកនាំតែងតែពាក់ពណ៌ផ្កាឈូកនៅពេលពួកគេជួបក្នុងគ្នាឈុតអាវធំ? គាត់បន្ថែមទៀតថា ពណ៌ផ្កាឈូកគឺជាពណ៌នៃថ្ងៃអង្គារនៅក្នុងប្រទេសថៃ ដែលស្របគ្នានឹងថ្ងៃដែលមេដឹកនាំទាំងពីរបានជួបគ្នា។

ដោយឡែក​ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​និយាយក្នុងក្រុមជជែកតាមកម្មវិធី Telegram នៅក្នុងប្រទេសរុស្ស៊ី មានព័ត៌មានជាច្រើនកំពុងត្រូវបានពិភាក្សា ដែលមួយក្នុងចំណោមនោះគឺនាយក​រដ្ឋមន្ត្រី​ថៃសេដ្ឋាទៅ​ពិភាក្សា​ជាមួយ​លោកពូទីន ពាក់​ស្រោមជើង​ពណ៌​ផ្កាឈូក។ ប្រហែលជាពណ៌ផ្កាឈូកអាចបង្កើតបរិយាកាសថ្មី ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ ព្រោះនៅពេលដែលលោកសេដ្ឋា ញ្ជើញលោកពូទីនមកធ្វើទស្សនកិច្ចនៅប្រទេសថៃ លោកពូទីន ក៏​បាន​ឆ្លើយ​តប​នឹង​រឿង​នេះ​ដែរ។

ទោះយ៉ាងណាក៏ដោយ មិនមានការបកស្រាយណាមួយច្បាស់ការនោះទេ អំពីស្រោមជើងពណ៌ផ្កាឈូករបស់លោកសេដ្ឋា។ ប៉ុន្តែយ៉ាងណាក៏ដោយមនុស្សជាច្រើនជឿថានេះគឺជាវប្បធម៌របស់ជនជាតិថៃ ដែលគេសន្មតថានៅក្នុងប្រទេសថៃថា ពណ៌ផ្កាឈូកគឺជាពណ៌នៃថ្ងៃអង្គារ ហើយពណ៌ផ្សេងគ្នាអាចមានអត្ថន័យផ្សេងគ្នាផងដែរ៕

ប្រែសម្រួល​ សាង​ ស្រីល័ក្ខ

ប្រភព ​SputnikInt

ចុចអាន​ ក្រុមហាម៉ាស់ ចាយពេល ៤ ឆ្នាំទើបរៀបបានក្បួនវាយប្រហារ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៣ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម