Connect with us

ព័ត៌មានអន្ដរជាតិ

បុរស កេនយ៉ា ជួយគេឈ្នះក្ដី ២៦ ដង ចុងក្រោយទើបដឹងការពិតថា ជាមេធាវីក្លែងក្លាយសោះ

បានផុស

នៅ

ថ្មីៗនេះអាជ្ញាធរកេនយ៉ាចាប់ខ្លួនបុរសម្នាក់ ពីបទក្លែងបន្លំធ្វើជាមេធាវី ដោយលួចអត្តសញ្ញាណរបស់មេធាវីពិតប្រាកដ ប៉ុន្តែបុរសរូបនេះធ្លាប់តតាំងឈ្នះក្ដីដល់ទៅ ២៦ ជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវីក្លែងក្លាយនោះប្រើឈ្មោះមេធាវីពិតប្រាកដ Brian Mwenda Ntwiga បានឈ្នះក្ដីចំនួន ២៦ ដងទាំងមិនដែលទទួលការរៀនសូត្រសោះ ។

នៅពេលនោះ Mwenda ទទួលបានការគាំទ្រ និងកោតសរសើរជាច្រើនពីសំណាក់មហាជនថាមានសមត្ថភាព និងពូកែទៅវិញ ។ មិនតែប៉ុណ្ណោះ មេធាវីក្លែងក្លាយខាងលើថែមទាំងចេញវីដេអូការពារខ្លួនតាមបណ្ដាញសង្គម X ទៀតផង ។

ទោះយ៉ាងណា សមាគមមេធាវីនៃប្រទេសកេនយ៉ា Nairobi បានធ្វើការចាប់ខ្លួនលោក Mwenda បន្ទាប់ពីដឹងថា គាត់ជាមេធាវីគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវឡើយ ។

គួរជម្រាបថា ការពិតត្រូវបានលាតត្រដាង នៅដែលពេលលោក Brian Mwenda Ntwiga មែនទែនបានទាក់ទងសមាគមមេធាវីនៃប្រទេសកេនយ៉ា ព្រោះគាត់មិនអាចចូលគណនីអនឡាញបាន ដោយគ្រាន់តែដឹងថា ព័ត៌មានលម្អិតរបស់គាត់ត្រូវបានគេលួចប្តូរបាត់ទៅហើយ ៕

Another of the man’s supporters is Mike Sonko, Nairobi’s controversial former governor, posted a video with the man on X.

ប្រែសម្រួល៖ វារី

ប្រភព៖ nzherald

ចុចអាន៖ មុនអាចប្រកបវិជ្ជាជីវៈមេធាវីបាន តើត្រូវទទួលការបណ្ដុះបណ្ដាលនៅស្ថាប័នណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៣ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៥ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៥ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម