Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសជនជាតិ ម៉ាឡេស៊ី កើតជំងឺអូទីស្សឹមម្នាក់ ស្លាប់ក្នុងម៉ាស៊ីនបោកខោអាវ

បានផុស

នៅ

ក្មេងប្រុសជនជាតិម៉ាឡេស៊ីដែលមានជំងឺអូទីស្សឹមអាយុ ៦ ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយសារធ្លាក់ចូលម៉ាស៊ីនបោកខោអាវដែលកំពុងដំណើរការកាលពីថ្ងៃទី១៧ ខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការនគរបាលស្រុក Ipoh លោក Yahaya Hassan បាននិយាយថា កុមារដែលមានជំងឺអូទីស្សឹមរូបនេះបានឡើងម៉ាស៊ីនបោកខោអាវលេង វេលាម៉ោង ៩ និង ៣០ នាទីព្រឹក ខណៈមនុស្សគ្រប់គ្នានៅក្នុងផ្ទះកំពុងដេកលក់ ។

គាត់បន្តទៀតថា “ពេលគេរកឃើញកុមារខាងលើ ម៉ាស៊ីនបោកខោអាវឈប់ដំណើរការហើយ” ។ ក្រោយមកក្មេងប្រុសនោះត្រូវបានជីដូនរកឃើញ ប៉ុន្តែរូបគេបានបាត់បង់ស្មារតីទៅហើយ ដូច្នេះគេបញ្ជូនគាត់ទៅមន្ទីរពេទ្យ Raja Permaisuri Bainun ទើបប្រកាសការស្លាប់នៅម៉ោង ១១ ព្រឹក ។

បើតាមលទ្ធផល​ធ្វើ​កោសល្យវិច័យ​បាន​បង្ហាញ​ថា មូលហេតុ​នៃ​ការ​ស្លាប់​គឺ​របួស​ក្បាល ចំណែកឯការស៊ើបអង្កេតនៅតែបន្តដោយអ្នកជំនាញ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ មកដឹងការពិតកាន់តែច្បាស់ ១០ ចំណុច ពីជំងឺអូទីស្សឹម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម