ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា បើក្រុមហាម៉ាស់មិនលែងចំណាប់ខ្មាំងទេ គ្រាប់បែករាប់រយតោននឹងបន្តធ្លាក់លើតំបន់ហ្គាហ្សា
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បាននិយាយកាលពីថ្ងៃអង្គារថា ប្រសិនបើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់មិនព្រមដោះលែងចំណាប់ខ្មាំងទេនោះ គ្រាប់បែករាប់រយតោននឹងទម្លាក់ជាបន្តបន្ទាប់ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។
រដ្ឋមន្ត្រីសន្តិសុខជាតិរូបនេះបញ្ជាក់ទៀតថា “ដរាបណាចលនាប៉ាឡេស្ទីនហាម៉ាស់មិនដោះលែងចំណាប់ខ្មាំងទេ អ្វីដែលតំបន់ហ្គាហ្សាស្ទី្របទទួលបាននោះ គឺជាគ្រាប់បែក ក៏ដូចជាគ្រឿងផ្ទុះរាប់រយតោនទម្លាក់ពីកងកម្លាំងដែនអាកាស មិនមែនជាជំនួយមនុស្សធម៌ស្អីនោះទេ” ។
ការលើកឡើងរបស់លោក Ben-Gvir កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យ Al-Ahli ក្នុងតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង ៥០០ នាក់ និង ៩០០ នាក់ផ្សេងទៀតរងរបួស ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងសារជាថ្មីនៅមជ្ឈិមបូព៌ា នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជិត ១១,០០០ នាក់បានរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រុមហាម៉ាស់ ចាយពេល ៤ ឆ្នាំទើបរៀបបានក្បួនវាយប្រហារ អ៊ីស្រាអែល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ