Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពី តួកគី ជាបន្ទាន់

បានផុស

នៅ

នៅថ្ងៃពុធទី១៨ខែតុលា អ៊ីស្រាអែល បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសតួកគី ជាបន្ទាន់ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការវាយប្រហារភេរវកកម្ម ចំពេលមានកំហឹងធំធេង ពាក់ព័ន្ធការវាយប្រហារដោយមីស៊ីល លើមន្ទីរពេទ្យនៅ តំបន់ហ្គាហ្សា។

(រូបថត៖ New York Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេស (NSC) ក៏ចេញបម្រាមធ្វើដំណើរទៅកាន់ប្រទេសតួកគីដាច់ខាតផងដែរ។ NSC និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែព្រឹត្តិការណ៍ថ្មីៗ មានក្តីព្រួយបារម្ភថា តួអង្គភេរវករឬអ្នកវាយប្រហារម្នាក់ឯង អាចនឹងកំណត់គោលដៅលើជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសផ្សេងៗទូទាំងពិភពលោក”។

មិនត្រឹមប៉ុណ្ណឹង NSC ក៏បានព្រមានការធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុក ហ្ស៊កដានី អេហ្ស៊ីប អារ៉ាប់រួម អាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ផងដែរ។

សេចក្តីជូនដំណឹងនេះ បានចេញចំពេលមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាដើម្បីតវ៉ានៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីលេចឮព័ត៌មានថា ការវាយប្រហារដោយមីស៊ីលទៅលើមន្ទីរពេទ្យនៅហ្គាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល៥០០នាក់។

ទោះបីជាមន្ត្រីប៉ាឡេស្ទីនបានស្តីបន្ទោសអ៊ីស្រាអែលភ្លាមៗចំពោះការវាយប្រហារនេះក៏ដោយ ប៉ុន្តែ កងកម្លាំងការពារជាតិអ៊ីស្រាអែល និងនាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា មន្ទីរពេទ្យនេះ ត្រូវបំផ្លាញដោយគ្រាប់រ៉ុកកែត ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទៅវិញទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ចេញការព្រមាន ហាមធ្វើដំណើរទៅប្រទេស លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម