Connect with us

ព័ត៌មានអន្ដរជាតិ

បុរស នីហ្សេរីយ៉ា ៥ នាក់ ជីកយកលលាដ៍ក្បាលមនុស្សទៅធ្វើពិធីផ្លូវងងឹត ដើម្បីបន់ស្រន់ឲ្យក្លាយជាអ្នកមាន

បានផុស

នៅ

បុរសជនជាតិនីហ្សេរីយ៉ា ៥ នាក់ ជីកយកលលាដ៍ក្បាលមនុស្សទៅធ្វើពិធីផ្លូវងងឹត ដើម្បីបន់ស្រន់ឲ្យក្លាយជាអ្នកមាន បែរជាត្រូវគេចាប់បាន ជាប់ពន្ធនាគារ ១២ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋអាជ្ញានីហ្សេរីយ៉ាបានប្រាប់តុលាការថា បុរសទាំងនោះជីកយកលលាដ៍ក្បាលពីសាកសពដែលគេកប់កាលពី ៣ ឆ្នាំមុន នៅទីបញ្ចុះសពមូស្លីមមួយកន្លែងនៅភាគខាងជើងប្រទេស ។ បុរសទាំង ៥ នោះមានវ័យចាប់ពី ១៨ ឆ្នាំដល់ ២៨ ឆ្នាំ ដោយពួកគេគ្រោងយកលលាដ៍ក្បាលទៅធ្វើពិធីផ្លូវងងឹត ដើម្បីបន់ស្រន់ឲ្យក្លាយជាអ្នកមាន ។

ទន្ទឹមនោះ តុលាការក្នុងទីក្រុង Minna របស់នីហ្សេរីយ៉ា ក៏បានប្រកាសដែរថា បុរសទាំងនោះមានពិរុទ្ធលើការចោទប្រកាន់ពីបទសមគំនិត រំលោភលើកន្លែងបញ្ចុះសព និងកាន់កាប់លលាដ៍ក្បាលមនុស្សដោយខុសច្បាប់ ។ យ៉ាងណាមិញ គ្រូពេទ្យបុរាណដែលជាអ្នកផ្ដើមគំនិត​មិន​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់នោះ​ទេ ។

ជំនឿខាងលើ ជួនកាលបង្កឲ្យមានអំពើឃាតកម្មកើតឡើងទៀតផង ជាពិសេសលើកុមារ ស្ត្រីទន់ខ្សោយ និងជនពិការ ។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឲ្យដឹងថា មនុស្ស ៤ នាក់ក្នុងចំណោម ១០ នាក់ហើយ ក្នុងប្រទេសនីហ្សេរីយ៉ាដែលរស់នៅក្នុងភាពក្រីក្រ ទើបពួកគេព្យាយាមរកពិធីមានបានតាមផ្លូវកាត់បែបនេះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ ចាប់ខ្លួនមនុស្ស ២០០ នាក់ ដែលចូលរួមមង្គលការភេទទីបី នៅប្រទេស នីហ្សេរីយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម