ព័ត៌មានអន្ដរជាតិ
មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតក្នុងបក្សលោកស្រី ស៊ូជី ត្រូវចាប់ខ្លួន អាចជាប់ពន្ធនាគារអស់មួយជីវិត
យោធាមីយ៉ាន់ម៉ាកំពុងតែរឹតបន្តឹងការបង្ក្រាបរបស់ខ្លួនទៅលើអតីតរដ្ឋាភិបាលស៊ីវិល ដោយបានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ម្នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី។

លោក Win Htein ត្រូវបានគេនាំចេញពីផ្ទះរបស់គាត់ក្នុងទីក្រុង យ៉ាំងហ្គោន នៅព្រឹកថ្ងៃសុក្រនេះ។ គាត់បានប្រាប់ BBC ថា គាត់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ បះបោរ។
លោកស្រីស៊ូជីនិងមេដឹកនាំដទៃទៀតត្រូវបានឃុំខ្លួន ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទ ដោយធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជា។

ទីតាំងរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយទេ។
នៅក្នុងការហៅទូរស័ព្ទពេលព្រលឹមជាមួយ BBC មីយ៉ាន់ម៉ា, លោក Win Htein បាននិយាយថា លោកត្រូវបានប៉ូលិសនិងយោធានាំខ្លួនទៅរដ្ឋធានី ណៃពិដោ។

លោកនិយាយថា លោកកំពុងត្រូវបានឃុំខ្លួនក្រោមច្បាប់បះបោរដែលអាចត្រូវបានផ្តន្ទាទោសអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិតថ្វីបើលោកមិនបានប្រាប់ពីការចោទប្រកាន់ពិតប្រាកដក៏ដោយ។
លោកនិយាយថា “ពួកគេមិនចូលចិត្តអ្វីដែលខ្ញុំនិយាយនោះទេ។ ពួកគេខ្លាចអ្វីដែលខ្ញុំកំពុងនិយាយ”។

ឥស្សរជនគណបក្ស NLD វ័យ៧៩ឆ្នាំនិងជាអ្នកគាំទ្រដ៏រឹងមាំរបស់លោកស្រីស៊ូជីរូបនេះ បានផ្តល់បទសម្ភាសន៍ជាច្រើនចាប់តាំងពីរដ្ឋប្រហារមក ដោយលោកបានរិះគន់យោធានិងមេដឹកនាំលោក Min Aung Hlaing៕
កាលពីដើមសប្តាហ៍នេះ លោកបានប្រាប់ទស្សនាវដ្តីព័ត៌មានក្នុងស្រុក Frontier ថា កងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបែកបាក់ដោយសារតែរដ្ឋប្រហារនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកវិភាគទម្លាយមូលហេតុដែលលោកស្រី ស៊ូជី ត្រូវចាប់ឃុំខ្លួនដោយយោធាមីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ