Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅស្ងៀមរឿង អ៊ីស្រាអែល វាយប្រហារសម្លាប់ជនស៊ីវិលនៅហ្គាហ្សា

បានផុស

នៅ

អ្នកជំនាញផ្នែកច្បាប់អន្តរជាតិបានឲ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅតែបន្តភាពស្ងៀមស្ងាត់ មិនមាត់មិន ករ អ្វីឡើយ បើទោះបីជាមានការកំណត់គោលដៅជាប្រព័ន្ធ ក៏ដូចជាការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់រង្គាលដល់ជនស៊ីវិលរាប់រយរាប់ពាន់នាក់នៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ahmed Abofoul អ្នកស្រាវជ្រាវផ្នែកច្បាប់ និងជាមន្ត្រីតស៊ូមតិនៅអង្គការសិទ្ធិមនុស្ស Al-Haq បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺជា “ឧក្រិដ្ឋកម្មសង្គ្រាម” ខណៈដែលការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនស៊ីវិលក៏អាចជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ផងដែរ ។

អ្នកជំនាញរូបនេះបានចោទជាសំណួរថា ហេតុអ្វីបានជាតុលាការ ICC មិនមាត់មិន ករ លើបញ្ហានេះ ព្រោះថា អស់រយៈពេល ១២ ថ្ងៃមកហើយដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទឹកដីប៉ាឡេស្ទីន ជាពិសេសការវាយប្រហារកាលពីពេលថ្មីៗនេះលើមន្ទីពេទ្យនៅតំបន់ហ្គាហ្សាសម្លាប់មនុស្ស ៥០០ និងជិត ១,០០០ នាក់រងរបួស ដូច្នេះបើនៅតែបែបនេះទៀត វាគឺមិនអាចទទួលយកបានឡើយ សូមឲ្យតុលាការ ICC មានចំណាត់ការលើរឿងនេះ ។

ជាក់ស្ដែង ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​កំណត់​គោលដៅ​លើ​អគារ​នៅ​ក្នុង​តំបន់​លំនៅឋាន មន្ទីរពេទ្យ និងសាលារៀន​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​កកកុញ ដោយពួកគេលើកឡើងថា កន្លែងទាំងនោះត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់ ប៉ុន្តែអ្នកស្លាប់ទាំងនោះគឺជាបុគ្គលិកផ្នែកថែទាំសុខភាព រួមជាមួយអ្នកកាសែត និងមន្ត្រីរាជការទៅវិញ ។

ទន្ទឹមនោះ អ៊ីស្រាអែលក៏បានបង្កគ្រោះមហន្តរាយមនុស្សធម៌ផងដែរ ដោយធ្វើការកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់តំបន់ហ្គាហ្សា ដោយទុកឲ្យប្រជាជនប្រហែល ២ លាននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ពោលមិនគិតពីការព្រមានម្តងហើយម្តងទៀតពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សផ្សេងទៀតនោះឡើយ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ប្រមាណ ១២,០០០ នាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម