ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ អំពាវនាវឱ្យដាក់ទណ្ឌកម្មប្រេងប្រឆាំងអ៊ីស្រាអែល
អ៊ីរ៉ង់ជំរុញឱ្យប្រទេសនានាដែលប្រកាន់សាសនាអ៊ីស្លាមដាក់ទណ្ឌកម្មប្រេងប្រឆាំងអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យនៅហ្គាហ្សាកាលពីពេលថ្មីៗនេះ បណ្ដាលឱ្យមនុស្ស ៦០០នាក់ស្លាប់ និងរងរបួសជាង ១,០០០នាក់។

សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) គួរតែដាក់ទណ្ឌកម្មប្រេង និងទណ្ឌកម្មផ្សេងទៀតលើអ៊ីស្រាអែល ហើយបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទាំងអស់ចេញពីប្រទេស ជុំវិញការវាយប្រហារដ៏សាហាវទៅលើមន្ទីរពេទ្យ al-Ahli Arab នៅហ្គាហ្សា។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian ។

ការលើកឡើងរបស់លោក Amirabdollahian ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ចំពេលមានកិច្ចប្រជុំបន្ទាន់ OIC នៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការកើនឡើងនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ក្រសួងបាននិយាយថា “រដ្ឋមន្ត្រីការបរទេសអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មជាបន្ទាន់ និងពេញលេញលើអ៊ីស្រាអែលដោយប្រទេសអ៊ីស្លាម រួមទាំងទណ្ឌកម្មប្រេង បន្ថែមពីលើការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រសិនបើទំនាក់ទំនងជាមួយរបប Zionist ត្រូវបានបង្កើតឡើង” ។
បន្ថែមបីលើនោះលោក Amirabdollahian ក៏បានអំពាវនាវឱ្យមានការបង្កើតក្រុមមេធាវីអ៊ីស្លាម ដើម្បីចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមដើម្បីថ្កោលទោសអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
ចុចអាន៖ ជប៉ុនផ្ដល់ជំនួយ ១០លានដុល្លារ ជួយជនស៊ីវិលនៅតំបន់ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ